ព័ត៌មានជាតិ
សង្ក្រាន្តវត្តដំបូកខ្ពស់ នឹងរៀបចំកម្មវិធីសប្បាយភាពជាច្រើន នៅដើមខែមេសា ខាងមុខនេះ
រដ្ឋបាលសង្កាត់បឹងទំពន់ទី ២ សហការជាមួយគណៈកម្មការវត្តដំបូកខ្ពស់ បានរៀបចំកម្មវិធីសង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី នៅដើមខែមេសា ចាប់ផ្ដើមរយៈពេល ៣ ថ្ងៃ គឺ នៅថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ខាងមុខនេះ។

ព្រះអង្គ ខាន់ សុវណ្ណ ព្រះចៅអធិការវត្តដំបូកខ្ពស់ មានសង្ឃដីកាថា គណៈកម្មការវត្ត បានរៀបចំទីតាំងជាច្រើន មានទាំងទីតាំងសប្បាយភាព (តំបន់ត្រជាក់) , ការប្រគំតន្ត្រី និងមានតារាសម្ដែងសិល្បៈចូលរួម រួមជាមួយទីតាំងលេងល្បែងកម្សាន្តបែបប្រពៃណីផងដែរ។

លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី ២ បានឲ្យដឹងថា សង្ក្រាន្តវត្តដំបូកខ្ពស់ នៅសង្កាត់បឹងទំពន់ទី ២ ឆ្នាំ ២០២៥ នេះ នឹងចាប់ផ្ដើមរយៈពេល ៣ ថ្ងៃ គឺ នៅថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសាខាងមុខ ដោយមានកម្មវិធីកម្សាន្ត និងសប្បាយភាពជាច្រើន មិនខុសពីឆ្នាំចាស់ឡើយ។ ចំពោះការការពារសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ ក៏ត្រូវបានធានាល្អប្រសើរផងដែរ ពីសំណាក់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច។

លោកចៅសង្កាត់បន្ថែមថា ក្រៅពីលេងល្បែងប្រជាប្រិយ យោងតាមសេចក្ដីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច ក៏បានហាមប្រាមមិនអនុញ្ញាតឲ្យលេងអ្វីប្រាសចាកពីល្បែងប្រពៃណីនោះដែរ ជាក់ស្ដែងដូចជាការលេងគប់ទឹកតាមដងផ្លូវ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ធ្វើដំណើរផងដែរ។

ប្រជាពលរដ្ឋ បានសម្តែងក្តីរីករាយចំពោះការរៀបចំកម្មវិធីសង្ក្រាន្តនេះឡើងមក អាចឲ្យពួកគាត់ចូលរួមលេងកម្សាន្តជាមួយកម្មវិធីសប្បាយនានាជាច្រើន ដែលអាជ្ញាធររៀបចំឡើងមកនៅថ្ងៃប្រារព្ធកម្មវិធី។ ទន្ទឹមនោះដែរ ពលរដ្ឋ ក៏បានថ្លែងអំណរអរគុណដល់អាជ្ញាធរមូលដ្ឋានសង្កាត់ខណ្ឌ ដែលបានរៀបចំកម្មវិធីឲ្យពួកគាត់បានចូលរួមលេងសប្បាយនាឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។

សូមបញ្ជាក់ថា នៅតាមបណ្តាមូលដ្ឋានសង្កាត់នានា ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ក៏មានការរៀបចំកម្មវិធីសង្ក្រាន្តនេះឡើងមកដូចគ្នាផងដែរ គ្រាន់តែជាកម្មវិធីតូច ឬធំ តាមលទ្ធភាព នៃការរៀបចំរបស់ក្រុមអាជ្ញាធរ ឬគណៈកម្មការរៀបចំប៉ុណ្ណោះ។ កម្មវិធីនេះ ជាពេលវេលាអាចឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាពលរដ្ឋមកពីគ្រប់ទិសទីតំបន់ អាចអញ្ជើញចូលរួមកម្សាន្តបានដោយសេរី និងរីករាយ៕
អត្ថបទ ៖ សុភា








-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


