Connect with us

ព័ត៌មានជាតិ

ពិន័យ​ជា​ប្រាក់​៣​លាន​រៀល​ និង​ឈានដល់​ជាប់ពន្ធនាគារ ចំពោះ​បុគ្គល​ណា​មិន​គោរព​វិធានការ​រដ្ឋបាល​ទាំងនេះ

បានផុស

នៅ

​រដ្ឋបាល​ខេត្តកណ្តាល​ នឹង​ធ្វើការ​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ ដែល​មិន​គោរព​វិធានការ​រដ្ឋបាល​ចំនួន​៨​ចំណុច​ ក្នុង​ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ផ្សេងៗ​ទៀត នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​បុគ្គល​ដែល​មិនបាន​អនុវត្ត​ទៅតាម​ការណែនាំ​ ចំនួន​៨​ចំណុច​នៅ​រួមមាន៖ ​ទី​១.​បុគ្គល​ដែល​មិន​គោរព​ ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល​ ឬ​ការហាមឃាត់​ការធ្វើដំណើរ​ត្រូវ​ពិន័យ​ប្រាក់​ចំនួន​១​លាន​រៀល​, ទី​២.​បុគ្គល​ដែល​មិន​គោរព​ ដោយ​ចេតនា​នូវ​វិធានការ​រឹតត្បិត​ ឬ​ការ​ហាមឃាត់​ការជួបជុំ​ឬ​ការប្រមូលផ្ដុំ​ត្រូវ​ពិន័យ​ប្រាក់​៣​លាន​រៀល​, ទី​៣. បុគ្គល​ដែល​មិន​គោរព​ ដោយ​ចេតនា​នូវ​វិធានការ​ការ​ហាមឃាត់​សកម្មភាព​ការងារ​មុខរបរ​ឬ​អាជីវកម្ម​ ត្រូវ​ពិន័យ​៣​លាន​រៀល​, ទី​៤. បុគ្គល​ដែល​មិន​គោរព​ ដោយ​ចេតនា​វិធានការ​រឹតត្បិត​ឬ​ការ​ហាមឃាត់​ការធ្វើ​ចរាចរណ៍​ចេញចូល​តំបន់ ​ឬ​ទីកន្លែង​ ដែល​មាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ ត្រូវ​ពិន័យ​១​លាន​លាន​រៀល, ​ទី​៥.​បុគ្គល​ដែល​មិន​គោរព​ ដោយ​ចេតនា​នូវ​វិធានការ​បម្រាម​គោចរ​ត្រូវ​ពិន័យ ១​លាន​រៀល​, ទី​៦.​បុគ្គល​ដែល​មិន​គោរព​ ដោយ​ចេតនា​នូវ​វិធាន​ការ​បិទ​ខ្ទប់​តំបន់​ឬ​ទីកន្លែង​ ដែល​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ត្រូវ​ពិន័យ ២​លាន​រៀល​, ទី​៧.​បុគ្គល​ដែល​មិន​គោរព​ ដោយ​ចេតនា​នូវ​វិធានការ​រឹតត្បិត​ ឬ​ការហាមឃាត់​ការធ្វើ​ពាណិជ្ជកម្ម​លើ​ទំនិញ​ ដែល​ជា​ហានិភ័យ​ឬ​ជា​ប្រភព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ត្រូវ​ពិន័យ​១​លាន​៥​សែន​រៀល​ និង​ទី​៨. បុគ្គល​ដែល​មិន​គោរព​ ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល​ផ្សេងទៀត​ ដែល​មាន​ភាព​ចាំបាច់​ ដើម្បី​ឆ្លើយតប​នឹង​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ត្រូវ​ពិន័យ​១​លាន​រៀល​។

​រដ្ឋបាលខេត្ត​ បាន​ណែនាំ​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​មាន​សមត្ថកិច្ច​ ត្រូវ​ចេញ​បង្កាន់ដៃ​ពិន័យ​អន្តរកាល​ចំពោះ​បុគ្គល​ ដែល​មិន​គោរព​វិធានការ​រដ្ឋបាល​ ដើម្បី​បង្គាប់​ឲ្យ​បុគ្គល​នោះ​បង់ប្រាក់​ពិន័យ​អន្តរកាល​ទៅតាម​កំហុស​ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​រយៈពេល​៣០​ថ្ងៃ​គិត​ចាប់​ពីថ្ងៃ​បាន​ទទួល​បង្កាន់ដៃ​ពិន័យ​អន្តរកាល​។ រដ្ឋបាលខេត្ត​បាន​បន្តទៀតថា ​ក្នុងករណី​ទទួល​ប្រាក់​ពិន័យ​អន្តរកាល​ដោយ​ផ្ទាល់​ជា​សាច់ប្រាក់​ឬ​ជា​មូលប្បទានប័ត្រ ​ត្រូវ​ប្រើប្រាស់​បង្កាន់ដៃ​បង់ប្រាក់​ ដែល​បោះពុម្ព​និង​បើក​ផ្ដល់​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ហើយ​ការចេញ​បង្កាន់ដៃ​ពិន័យ​អន្តរកាល​ធ្វើឡើង​ចំនួន ៣ ច្បាប់​។ ​១​ច្បាប់​សម្រាប់​ប្រគល់​ជួន​បុគ្គល​ ដែល​មិន​គោរព​ធាន​ការ​រដ្ឋបាល​និង​២​ច្បាប់​ទៀត​ សម្រាប់​រក្សា​ទុកជា​ឯកសារ​។

​រដ្ឋបាលខេត្ត​បាន​ព្រមាន​ថា​ បុគ្គល​ដែល​មិន​គោរព​វិធានការ​រដ្ឋបាល​មិនបាន​បង់​ប្រាក់​ពិន័យ​អន្តរការណ៍​ក្នុង​រយៈពេល ៣០​ថ្ងៃ​គិត​ចាប់​ពីថ្ងៃ​បានទទួល​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍​នោះ​បុគ្គលិក​គណៈកម្មការ​ខេត្ត​ ដែល​មាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ចំណេះដឹង​ ដែល​មាន​សមត្ថកិច្ច​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ជា​ធរមាន​៕

អត្ថបទ៖ ​សំអឿន​

សូមចុចអាន៖ មន្ត្រី​នគរបាល​ ដែល​ដឹក​ប្រពន្ធ​ចេញ​ចូល ​នៅ​តំបន់​បិទ​ខ្ទប់ ​ត្រូវ​សមត្ថកិច្ច​កោះហៅ​មក​ធ្វើ​កិច្ចសន្យា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម