ព័ត៌មានជាតិ
មន្ត្រីនគរបាល ដែលដឹកប្រពន្ធចេញចូល នៅតំបន់បិទខ្ទប់ ត្រូវសមត្ថកិច្ចកោះហៅមកធ្វើកិច្ចសន្យា
មន្ត្រីនគរបាលមួយរូប ដែលដឹកប្រពន្ធចេញចូល នៅតំបន់បិទខ្ទប់នៅភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ហើយត្រូវបានប្រជាពលរដ្ឋបង្ហោះពេញហ្វេប៊ុកនោះ ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើកិច្ចសន្យានិងដាក់ពិន័យទៅតាមរដ្ឋបាលហើយ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ។
ការកោះហៅមន្ត្រីរូបនោះចូលខ្លួនមកធ្វើកិច្ចសន្យា និងបានធ្វើការព្រមានអំពីទង្វើខុសឆ្គងនេះ ធ្វើឡើងបន្ទាប់ពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានព័ត៌មាន និងបានឃើញការបង្ហោះព័ត៌មានពាក់ព័ន្ធទៅនឹងការចោទប្រកាន់លើមន្ត្រីនគរបាលមួយរូប ដែលបានដឹកប្រពន្ធចេញចូលអំឡុងពេលដែលតំបន់ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទខ្ទប់កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។
បើយោងតាមសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ មេសានេះ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរ និងស្រាវជ្រាវរួចរាល់ ពាក់ព័ន្ធទៅនឹងករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅមន្ត្រីរូបនោះ ចូលខ្លួនមកធ្វើកិច្ចសន្យា និងបានធ្វើការព្រមានអំពីទង្វើខុសឆ្គងនេះ។

សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា«បើទោះបីមន្ត្រីរូបនោះមានភារកិច្ចនិងសិទ្ធិក្នុងការបំពេញការងារនៅតំបន់បិទខ្ទប់ក៏ពិតមែន តែការអនុញ្ញាតឲ្យក្រុមគ្រួសារជិះមធ្យោបាយធ្វើដំណើរជាមួយចេញ ចូលក្នុងតំបន់បិទខ្ទប់ គឺពិតជាមានការខុសឆ្គងពិតប្រាកដមែន »។ ពាក់ព័ន្ធទៅនឹងកំហុសឆ្គងនេះ ក្រុមប្រឹក្សាវិន័យនឹងអនុវត្តនូវវិធានការ ចំពោះមន្ត្រីរូបជាថ្មីម្តងទៀត។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអរគុណចំពោះការចូលរួមផ្តល់ព័ត៌មាន ដែលជាចំណែកមួយមិនអាចខ្វះបានដើម្បីកែលម្អ និងចូលរួមគ្នាដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាល ដាលវីរុសកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ បុរសរត់ម៉ូតូកង់បីម្នាក់ឆ្លងកូវីដ១៩ ធ្លាប់ទៅផឹកកាហ្វេ និងជល់មាន់ នៅភូមិគៀត ខេត្តតាកែវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី



