Connect with us

ព័ត៌មានជាតិ

អ្នកជំងឺម្នាក់មកចាក់វ៉ាក់សាំងនៅទីស្ដីការក្រសួងវប្បធម៌ តេស្ត​មាន​វិជ្ជមាន​កូវីដ ១៩

បានផុស

នៅ

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជូនដំណឹង​ករណី​រកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ០១ ករណី ក្នុង​ចំណោម​អ្នក​ដែលបាន​មក​ចាក់​វ៉ាក់សាំង​នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។

បើតាម​ការ​បញ្ជាក់​ពី​ក្រសួង អ្នកជំងឺ​ជា​ស្រ្តី​មានឈ្មោះជ្រី ទេពី អាយុ ១៩ ឆ្នាំ មានទីលំនៅ​នៅ​​សង្កាត់ផ្សារ​ចាស់ ខណ្ឌដូនពេញ។ ស្រ្តី​រូបនេះ​ពាក់ព័ន្ធអាជីវករលក់ដូរនៅផ្សារ​ចាស់ និងត្រូវជាសាច់ញាតិ​មន្រ្តីរាជការនៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

បើ​តាម​ប្រភព​ក្រសួង អ្នកជំងឺ​បាន​មកចាក់​វ៉ាក់សាំងនៅថ្ងៃ ០៥ មេសា ឆ្នាំ​២០២១ នៅទីស្តីការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​តេស្តមាន​កូវីដ ១៩ នៅ​ថ្ងៃ ១៣ ខែមេសា​ឆ្នាំ​២០២១៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម