ព័ត៌មានជាតិ
លោក វង្សី វិស្សុត ណែនាំអាជ្ញាធរខេត្តកំពង់ធំយកចិត្តទុកដាក់ដល់យុទ្ធជនពលី និងជនភៀសសឹក
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានចុះបំពេញការងារជួយគាំទ្រដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការជួយដល់យុទ្ធជន និងប្រជាជនភៀសសឹក ដោយសារការឈ្លានពានពីកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរខេត្តកំពង់ធំប្រកៀកស្មាគ្នាយកចិត្តទុកដាក់ដល់យុទ្ធជនពលី និងជនភៀសសឹក។

ការចុះជួយគាំទ្រដល់រដ្ឋបាលខេត្តពេលនេះ គឺអនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅជួយដោះស្រាយឧបត្ថម្ភ និងគាំទ្រដល់គ្រួសារវីវយុទ្ធជនពលី វីរយុទ្ធជនរងរបួស និងប្រជាជនភៀសសឹក ព្រមទាំងការត្រៀមខ្លួនជាយុទ្ធសាស្ត្រ និងការត្រៀមសម្របសម្រួលនិងការជួយសង្គ្រោះផ្សេងៗនៅមូលដ្ឋានខេត្តកំពង់ធំស្របទៅតាមការវិវត្តនៃស្ថានការណ៍ឱ្យបានល្អបំផុត។

លោក វង្សី វិស្សុត ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានផ្តល់ការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្រុង ស្រុក ព្រមទាំងក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវប្តេជ្ញាតស៊ូ និងប្រកៀកស្មាគ្នា យកចិត្តទុកដាក់ដល់វីរយុទ្ធជនពលី សម្របសម្រួលរៀបចំពិធីបុណ្យសព ជាពិសេសត្រូវជួយឧបត្ថម្ភគាំទ្រដល់គ្រួសារវីរយុទ្ធជនពលីឱ្យបានសមរម្យស្របទៅនឹងការលះបង់សាច់ស្រស់ ឈាមស្រស់ និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ។
ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះវីរយុទ្ធជនរងរបួស ដើម្បីផ្ដល់ភាពកក់ក្ដៅទាំងផ្នែកសុខភាព ស្មារតី និងជីវភាពរស់នៅ ព្រមទាំងត្រូវរៀបចំសម្របសម្រួលជួយដល់ជនភៀសសឹកឱ្យបានល្អ សុខទុក្ខ និងបញ្ហាលំបាកនានារបស់ពូកគាត់ ពិសេសការដោះស្រាយកន្លែងស្នាក់នៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

សម្រាប់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក្នុងពេលនេះ ខ្មែរត្រូវបន្តរួមគ្នាជាធ្លុងមួយ រក្សាឱ្យបាននូវឯកភាពជាតិ សាមគ្គីភាព ជាកម្លាំងតែមួយ ទាំងរដ្ឋាភិបាល កងទ័ព និងទាំងប្រជាជន ក្នុងស្មារតីនិងការប្ដេជ្ញាចិត្តលើសពីធម្មតា ខិតខំប្រឹងប្រែង ចេះចែករំលែក និងលះបង់ឱ្យលើសពីធម្មតា ដើម្បីបុព្វហេតុជាតិនិងប្រជាជន ស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


