Connect with us

ព័ត៌មានជាតិ

សមរភូមិក្រោយជួយសមរភូមិមុខ ក្រសួងមហាផ្ទៃ វេចខ្ចប់ស្បៀង និងសម្ភារៈប្រើប្រាស់ជូនកងទ័ព នគបាល ជនភៀសសឹក

បានផុស

នៅ

ពេញមួយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញ ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ មានទាំងក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ និងក្រុមការងារស្ម័គ្រចិត្ត មកពីសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យមហាផ្ទៃ ជាច្រើនរយនាក់ បានរៀបចំវេចខ្ចប់គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗរួចរាល់ជាស្ថាពរ មួយដំណាក់កាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាំងតែពីថ្ងៃម្សិល រហូតមកដល់ថ្ងៃនេះ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលបានរៀបចំវេចខ្ចប់រួចជាស្រេចនោះ បានកំពុងដឹកទៅកាន់គោលដៅនានា ដើម្បីផ្ដល់ជូនយុទ្ធជនការពារទឹកដី ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងនគរបាលការពារព្រំដែន ព្រមទាំងផ្តល់ជូនពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅតាមតំបន់សុវត្ថិភាពរៀបចំដោយអាជ្ញាធរខេត្តពាក់ព័ន្ធ។

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត ដែលបានកំពុងចូលរួមចំណែកបរិច្ចាគថវិកា ស្បៀងអាហារ និងសម្ភារចាំបាច់ជាបន្តបន្ទាប់ ជូនមូលនិធិក្រសួងមហាផ្ទៃជួយសមរភូមិមុខ និងជនភៀសសឹក។

លោកឧបនាយករដ្ឋមន្ត្រី សរសេរនៅថ្ងៃអាទិត្យនេះថា នេះជាស្មារតីជាតិនិយមដ៏ខ្ពង់ខ្ពស់។ យើងទាំងអស់គ្នា ត្រូវបន្តរួមប្រកៀកស្មាការពារជាតិ សមរភូមិក្រោយជួយសមរភូមិមុខ ក្រោមម្លប់ព្រះបារមីនៃអង្គមហាក្សត្រ និងការដឹកនាំដ៏អង់អាចស្វាហាប់របស់សម្ដេចតេជោ និងសម្ដេចធិបតី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម