ព័ត៌មានជាតិ
ពលរដ្ឋខ្មែរនៅជប៉ុនប្រមូលផ្ដុំគ្នាបាតុកម្មប្រឆាំងថៃជាបន្តបន្ទាប់នៅថ្ងៃនេះ
ពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះបាននាំគ្នាប្រមូលមូលផ្ដុំគ្នាតវ៉ាការឈ្លានពានរបស់ថៃជាបន្តបន្ទាប់ ខណៈចំនួនមនុស្សតវ៉ាឡើងដល់ជាង១៥០០នាក់។

ការប្រមូលផ្ដុំតវ៉ាទាំងនោះមាន២ទីតាំងនៅទីក្រុងតូក្យូ និង៤ទីតាំងទៀតនៅតាមបណ្ដាខេត្តរបស់ជប៉ុនរួមមាន អូសាកា អាយឈិ ហ៊ីរ៉ូស៊ីម៉ា និងហ្វូគូអូកា បើទោះបីជាមានអាកាសធាតុត្រជាក់ស្ទើសួន្យអង្សារ និងមានភ្លៀងធ្លាក់នៅទីតាំងមួយចំនួនក្ដី។
ពលរដ្ឋខ្មែរទាំងនោះក៏បានដើរដង្ហែដាក់ញាត្តិទៅកាន់ស្ថានទូតអាមេរិក ស្ថានទូតម៉ាឡេ និងក្រសួងការបរទេសជប៉ុន ដើម្បី «អំពាវនាវឱ្យថ្កោលទោស ចំពោះអំពើរំលោភបំពានរបស់យោធាថៃ និងចាត់វិធានការបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសនេះឱ្យបញ្ឈប់សកម្មភាពយ៉ាងគឃ្លើនរបស់ខ្លួន»។

ជាមួយនឹងការស្រែកតាមឧឃោសនស័ព្ទនូវពាក្យស្លោក និងកាន់បដាដែលបង្ហាញការគោរពដឹងគុណដល់កងទ័ពកម្ពុជា សហគមន៍ខ្មែរនៅប្រទេសជប៉ុន បានទាមទារឱ្យសហរដ្ឋអាម៉េរិក ម៉ាឡេស៊ី និងសហគមន៍អន្តរជាតិ ចូលរួមតាមដាន និងដាក់សម្ពាធដល់យោធាថៃឱ្យបញ្ឈប់ការវាយប្រហារយ៉ាងសាហាវឃោរឃៅនេះជាបន្ទាន់ ដើម្បីធានាដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន និងសន្តិភាពនៅក្នុងតំបន់ទាំងមូល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនក៏បានប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃដែលបានបើកការវាយប្រហារដ៏កំរោល រំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជាផងដែរនៅទីក្រុងតូក្យូ និងខេត្តអូសាកា ប្រទេសជប៉ុន៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


