ព័ត៌មានជាតិ
បន្ទាន់! អាជ្ញាធរស្រុកបាភ្នំ កំពុងតាមរកបុរសម្នាក់ ដែលរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ក
រដ្ឋបាលសាលាស្រុកបាភ្នំខេត្តព្រៃវែង កំពុងតាមស្វែងរកបុរសម្នាក់ ដែលជាអ្នកធ្វើដំណើរមកពីភ្នំពេញបានលួចរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័កវិទ្យាល័យបឹងព្រះ។

យោងតាមសេចក្តីជូនដំណឹងរបស់សាលាស្រុកបាភ្នំ នៅថ្ងៃទី១៩មេសានេះ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ណាំ វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំបឹងព្រះ ស្រុកបាភ្នំ ដែលជាអ្នកបានធ្វើដំណើរមកពីភ្នំពេញ បានរត់គេចខ្លួនពីមណ្ឌលចិត្តសាស្ត្រវិទ្យាល័យបឹងព្រះស្រុកបាភ្នំ។ រដ្ឋបាលស្រុកក៏ដូចជាគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្រុកបាភ្នំបានណែនាំឲ្យគ្រួសារបញ្ជូនឈ្មោះខាងលើមកមណ្ឌលចត្តាឡីស័កវិញនិងបានស្វែងរកបុគ្គលខាងលើតែរហូតមកដល់ពេលនេះ ឈ្មោះខាងលើបានគេចខ្លួនបាត់។ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមច្បាប់ទៅលើបុគ្គលនេះ។

អាជ្ញាធរស្រុក សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ឬសាធារណជន ឬសមត្ថកិច្ចតាមគោលដៅនានាបានឃើញ សូមមេត្តាផ្តល់ព័ត៌មានមករដ្ឋបាលស្រុក តាមរយៈលេខទូរស័ព្ទ ០៩៦ ៧៥០ ៦០១១ និង ០១៦ ៧១២ ៣៧៦៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ខេត្តព្រះសីហនុ មានអ្នកឆ្លង ១២៣ នាក់ ភាគច្រើនពាក់ព័ន្ធអាជីវករផ្សារលើ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


