Connect with us

ព័ត៌មានជាតិ

នគរបាលទាំង១៤ខណ្ឌ បន្តបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នឹងសៀវភៅគ្រួសារ ជូនពលរដ្ឋ

បានផុស

នៅ

នគរបាលរាជធានីភ្នំពេញ បន្តការងារផ្តល់អត្តសញ្ញាប័ណ្ណថ្មី នឹងផ្តល់ឡើងវិញ ជូនពលរដ្ឋ រួមសៀវភៅគ្រួសារ នឹង សៀវភៅស្នាក់នៅ ដើម្បីផ្តល់ភាពងាយស្រួល លើការរស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបង្ហោះលើផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តទូទាំង១៤ខណ្ឌ នៃរាជធានីភ្នំពេញ ដែលមានគោលបំណងឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិស្របច្បាប់ និងងាយស្រួលក្នុងការធ្វើប្រតិបត្តិការផ្សេងៗ។

ក្នុងនោះ ការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ សរុបចំនួន១៥៩នាក់ (ផ្តល់ឡើងវិញ ចំនួន១៤៧នាក់ និងផ្តល់ថ្មីចំនួន១២នាក់ , ផ្តល់សៀវភៅស្នាក់នៅថ្មី   ៥គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ   ១១គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី   ៧គ្រួសារ ផងដែរ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានសាទរចំពោះការយកចិត្តទុកដាក់របស់កម្លាំងនគរបាល ដែលមិនត្រឹមតែធានាសន្តិសុខទេ ប៉ុន្តែថែមទាំងបង្ហាញភាពខិតខំក្នុងការចូលរួមជាមួយសហគមន៍ ដើម្បីបង្កើនសុវត្ថិភាព និងប្រជាជនទាំងមូលក្នុងមូលដ្ឋាន៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម