Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវផ្ទុះ​ឆ្លង​ច្រើនជាង​គេ​ថ្ងៃនេះ បន្ទាប់​ពី​ភ្នំំពេញ និង​ខេត្ត​ព្រះសីហនុ

បានផុស

នៅ

ខេត្ត​តាកែវ​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​ ១០ នាក់​ទៀត​នៅ​ថ្ងៃ​នេះ ច្រើនជាង​គេ​បន្ទាប់​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។ ខេត្ត​នៅ​ខាងត្បូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​មាន​ករណី​ឆ្លង​កូវីដ​ក្នុង​ចំនួន​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។

​ទូទាំង​ខេត្ត​ មាន​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​ដល់​ចំនួន ៤៣ នាក់។ អាជ្ញាធរ​បាន​បិទខ្ទប់ភូមិឃុំ​ ដែល​ផ្ទុះ​ករណី​ឆ្លង​ រួមទាំងការ​​រិតបន្តឹង​ការ​ចេញ​ចូលនៅភូមិសាស្ត្រខេត្ត​ទាំង ៣ ដែល​ជាប់​ព្រំប្រទល់​ខេត្ត​តាកែវ។

ការ​កើន​ឡើងអ្នក​ឆ្លង​ច្រើន​​ប៉ុន្មាន​ថ្ងៃនេះ រដ្ឋបាលខេត្តតាកែវក៏​ប្រកាសផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ​ និងណែនាំ​ឲ្យ​ភោជនីយដ្ឋាន​ អាហារដ្ឋាន​​ គេហដ្ឋាន​ ហាងលក់ភេសជ្ជៈ​ និងអាជីវកម្មផ្នែកអាហារដ្ឋានគ្រប់ប្រភេទ​ ត្រូវ​បិទ​ការ​ទទួល​ភ្ញៀវ លើកលែង​តែ​ការ​ទិញខ្ចប់។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​េនះ​ក្រសួងសុខាភិបាលប្រកាស​ករណី​រកឃើញអ្នកឆ្លងថ្មី ៦២៤នាក់ទៀត (សហគមន៍ទាំង ៦២៤នាក់) និងជាសះស្បើយ ៤៨នាក់។ ភ្នំពេញ​នៅតែ​ជា​​តំបន់ផ្ទុះ​ធ្ងន់ធ្ងរ​​មាន​ចំនួន ៤៦៥ នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ១៤៤ នាក់ ខេត្តតាកែវ​ចំនួន ១០ នាក់ ខេត្ត​ស្វាយរៀង ០៣ នាក់ ខេត្តកំពង់ចាម ០១ នាក់ និង​ពោធិ៍សាត់ ០១ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម