ព័ត៌មានជាតិ
ប៉ូលីសស្រុកគីរីវង់ចុះប្រមូលស្ត្រីល្មើសបម្រាមជុំគ្នាលេងល្បែង
ខេត្តតាកែវ៖ ស្ត្រី៣នាក់ត្រូវបានប៉ូលីសនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ចុះឃាត់ខ្លួនយកមកអប់រំបន្ទាប់ពីបានជួបជុំគ្នាលេងល្បែងស៊ីសងបំពានបម្រាមអាជ្ញាធរ។
ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអន្តរាគមន៍ចុះបង្ក្រាបល្បែងស៊ីសង០១កន្លែង (បៀរស៊ីគូរ) ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេងបៀរជាស្រ្តីមានគ្នា៣នាក់ ដែល មានឈ្មោះ ១ ឈ្មោះ ឆោម ស្រីណូ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ២ ឈ្មោះ ធន់ នឿន ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគីរីវង់ និង ៣ ឈ្មោះ សួន ផល្លី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់។
វត្ថុតាងក្នុងពេលបង្ក្រាបសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ០១គ្រឿងម៉ាក BLADE ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ (ម៉ូតូចាស់) ក្រណាត់ក្រាលចំនួន០១ និងបៀរចំនួន០៥ហ៊ូ។

បច្ចុប្បន្នក្រោយចុះបង្ក្រាបសមត្ថកិច្ចបាននាំយកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការលេងល្បែង និងកាត់បន្ថយការជួបជុំ ដើម្បីបញ្ជៀសការរីករាលដាលជំងឺកូវីត-១៩៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ