ព័ត៌មានជាតិ
នៅមុននេះសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនបុរស៦នាក់ ជួបជុំផឹកស៊ីល្មើសនឹងច្បាប់
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនៅមុននេះបន្តិចថាបុរស៦នាក់បានជួបជុំផឹកស៊ី ល្មើសនឹងច្បាប់ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ៦និង០០នាទី ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅវេលាម៉ោង ៦និង០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នាក់បានជួបជុំផឹកស៊ីផ្ទុយពីច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងដើម្បីចាប់ឃាត់ខ្លួនជនផឹកស៊ីទាំងនោះយកមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


