ព័ត៌មានជាតិ
បែកធ្លាយទិន្នន័យព័ត៌មានលម្អិតកាតឥណទាន លេខសម្គាល់អតិថិជន ដែលប្រើសេវាកម្មកក់សំបុត្រយន្តហោះនិង សណ្ឋាគារ
Prestige Software ដែលជាក្រុមហ៊ុនគ្រប់គ្រងនិងផ្ដល់សេវាកម្មសម្រាប់ក្រុមហ៊ុនកក់សំបុត្រយន្តហោះ និងសណ្ឋាគារធំៗ ល្បីៗ មានដូចជា Hotels.com, Booking.com និង Expedia ត្រូវបានក្រុមអ្នកសុវត្ថិភាពបច្ចេកវិទ្យា Website Planet រកឃើញថា បានលេចធ្លាយព័ត៌មានឯកជនភាពរបស់អតិថិជនជាច្រើនលាននាក់ ដែលមានដូចជា ឈ្មោះ ព័ត៌មានលម្អិតកាតឥណទាន លេខសម្គាល់អតិថិជន និងព័ត៌មានទាក់ទងនឹងការស្នាក់នៅរបស់ពួកគេ។
បើតាមអ្នកស្រាវជ្រាវក៏បានឲ្យដឹងផងដែរថា ការបែកធ្លាយនេះអាចកើតមានតាំងពីឆ្នាំ ២០១៣មកម្ល៉េះ ដែលបញ្ហានេះធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ទាក់ទងនឹងការបោកបញ្ឆោត ក៏ដូចជាការវាយប្រហារតាមរយៈអនឡាញ។ បញ្ហានេះកើតមានឡើងដោយសារតែការកំណត់មិនបានត្រឹមត្រូវនៅក្នុង Amazon Web Services (AWS) ដែលជាប្រព័ន្ធ Cloud សម្រាប់ផ្ទុកទិន្នន័យសំខាន់ៗរបស់អតិថិជនទាក់ទងនឹងការកក់សំបុត្រយន្តហោះ ឬ សណ្ឋាគាររបស់ពួកគេ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យអ្នកប្រើប្រាស់ទាំងអស់មានការប្រុងប្រយ័ត្នប្រសិនបើលោកអ្នកបានប្រើសេវាកម្មជាមួយនឹងក្រុមហ៊ុនដែលបានលើកឡើងខាងលើ។
សូមលោកអ្នកធ្វើការតាមដានគណនីប័ណ្ណឥណទានដើម្បីជៀសវាងការប្រើប្រាស់ដោយមិនមានការអនុញ្ញាត និងសូមមានការប្រុងប្រយ័ត្ននៅពេលដែលបានទទួលសារឬអ៊ីមែលពីក្រុមហ៊ុនខាងលើដែលលោកអ្នកមិនបានស្នើសុំដើម្បីជៀសវាងពីការបោកបញ្ឆោតផ្សេងៗ៕
ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


