Connect with us

ព័ត៌មានជាតិ

ច្រានចោល​ ករណី​ស្លាប់​បុរស​ឥណ្ឌូណេស៊ី​នៅ​ប៉ោយប៉ែតដោយសារ​ជំងឺ​​កូវីដ​១៩​

បានផុស

នៅ

រដ្ឋបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានធ្វើការច្រានចោលព័ត៌មាន​លើ​បណ្តាញសង្គមហ្វេប៊ុកមួយដែលថាបុរសជនជាតិឥណ្ឌូនេស៊ីឈ្មោះ ជូហាន សូសាន់តូ បានស្លាប់ដោយសារជំងឺកូវីដ១៩។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែតនៅ​ថ្ងៃទី២៦មេសានេះបានឲ្យដឹងថា ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះបារាំងកុលបុត្រខ្មែរ បានធ្វើការផ្សព្វផ្សាយព័ត៌មានថា «បិតា២៣មេសាឆ្នាំ២០២១ក្រុងប៉ោយប៉ែតអស់សួតហើយគាត់បានមរណភាពបញ្ជាក់គាត់អ្នកកើតមុនគេទាំងអស់ក្រុងប៉ោយប៉ែត» ដោយមានភ្ជាប់ជាមួយរូបភាពបុរសជនជាតិឥណ្ឌូណេស៊ីឈ្មោះជូហានសូសាន់តូ និងរូបថតដែលមានការខូចខាតសួតដោយជំងឺកូវីដ១៩ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលក្រុងប៉ៅយប៉ែតបានបញ្ជាក់ថា «ករណីនេះរដ្ឋបាលក្រុងប៉ោយប៉ែតសូមធ្វើការបដិសេធទាំងស្រុងជាព័ត៌មានមិនពិតនិងផ្សព្វផ្សាយគ្មានមូលដ្ឋានអំណះអំណាងបញ្ជាក់ពីអង្គភាពជំនាញច្បាស់លាស់ ដែល​បង្កឱ្យមានភាពចលាចលក្នុងសង្គមតែប៉ុណ្ណោះ»។

បើតាមរដ្ឋបាលក្រុងប៉ោយប៉ែត យោងតាមរបាយការណ៍របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិប៉ោយប៉ែតបានឲ្យដឹងថា ស្ថានភាពជំងឺរបស់បុរសជនជាតិឥណ្ឌូនេស៊ីឈ្មោះជូហានសូសាន់តូនៅពេលនេះ មានសុខភាពល្អប្រសើរធម្មតានិងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១នៅឡើយ។ អាស្រ័យហេតុនេះសូមសាធារណជននិងបងប្អូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែតមេត្តាជ្រាបជាព័ត៌មាន និងស្នើដល់សមត្ថកិច្ចជំនាញធ្វើការថ្វាយរកបុគ្គលដែលផ្សព្វផ្សាយ​ព័ត៌មានមិនពិតខាងលើដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម