ព័ត៌មានជាតិ
រាជរដ្ឋាភិបាលរៀបចំដី៤០០ហិកតា សង់ផ្ទះបណ្តោះអាសន្នជូនប្រជាពលរដ្ឋរងគ្រោះពីសកម្មភាពយោធាថៃតាមព្រំដែន
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋដែលរងគ្រោះ និងអ្នកសារព័ត៌មាន អំពីការរៀបចំជំនួយជូនបងប្អូនដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុំព័ទ្ធបន្លាលួស និងដាក់ទូកុងតឺន័រយកដីធ្លីនៅតាមព្រំដែនកម្ពុជា-ថៃ។

បើតាមសេចក្តីប្រកាសព័ត៌មានដែលទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋដែលរងគ្រោះ និងមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មាននៅក្នុងភូមិចំនួន៦ រួមមាន៖ ភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូរំបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាចវរនិបតី នាយករដ្ឋមន្ត្រី បានគិតគូរយ៉ាងខ្ពស់ចំពោះការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ដោយឡែក ក្រុមការងារបាននឹងកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីសាងសង់ផ្ទះជូនបងប្អូនដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធ បានរស់នៅជាបណ្តោះអាសន្ន។

បច្ចុប្បន្ន ក្រុមការងារកំពុងដំណើរការសាងសង់ផ្ទះមួយចំនួនរួចរាល់ និងបានផ្តល់ជូនបងប្អូនភៀសសឹកសម្រាប់រស់នៅជាបណ្តោះអាសន្នជំហានដំបូងតាមរយៈការចាប់ឆ្នោត។

រដ្ឋបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំដី និងផ្ទះជូនបងប្អូននេះ មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូនដែលបាត់បង់នោះទេ គឺគ្រាន់តែជាការរៀបចំកន្លែងស្នាក់នៅជាបណ្តោះអាសន្នប៉ុណ្ណោះ។ នៅពេលដែលរាជរដ្ឋាភិបាលអាចដោះស្រាយជាមួយភាគីថៃចប់សព្វគ្រប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានដើមរបស់ខ្លួនវិញ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


