Connect with us

ព័ត៌មានជាតិ

ពិតជាមោទនភាព! សៀវភៅមួយ នាំយកប្រវត្តិសាស្ត្រ និងការដឹកនាំកម្ពុជាទៅកាន់ពិភពលោក ខណៈក្លាយជា «ត្រីវិស័យ» នៃការបញ្ចប់ជម្លោះ

បានផុស

នៅ

ក្នុងបរិបទដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងជួបប្រទះនូវវិបត្តិសង្គ្រាម និងភាពបែកបាក់កាន់តែស្មុគស្មាញ រឿងរ៉ាវនៃដំណើរជីវិត និងការដឹកនាំរបស់មេដឹកនាំកម្ពុជា បានក្លាយជា «ត្រីវិស័យ» ដ៏សំខាន់មួយ ដែលអន្តរជាតិកំពុងផ្តោតការចាប់អារម្មណ៍។ ជាក់ស្តែង មិនត្រឹមតែយកទៅសិក្សាស្វែងយល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការចុះផ្សាយព្រោងព្រាត ពីបណ្ដាញសារព័ត៌មានលំដាប់ពិភពលោកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀវភៅជីវប្រវត្តិបែបយុទ្ធសាស្ត្រ ដែលមានចំណងជើង “The Father Who Shielded and Never Left” និពន្ធដោយលោកស្រី Fari បាននិងកំពុងក្លាយជាចំណុចចាប់អារម្មណ៍ខ្លាំងលើឆាកអន្តរជាតិ បន្ទាប់ពីមានការចុះផ្សាយ ព្រោងព្រាត ពីបណ្ដាញសារព័ត៌មានលំដាប់ពិភពលោក។ ស្នាដៃនេះមិនត្រឹមតែបង្ហាញពីតម្លៃអក្សរសិល្ប៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាចរន្តមោទនភាពជាតិថ្មីមួយ ក្នុងការនាំយកប្រវត្តិសាស្ត្រ និងទស្សនវិជ្ជាការដឹកនាំរបស់កម្ពុជា បង្ហាញក្នុងសហគមន៍អន្តរជាតិ។

យោងតាមការវិភាគពីបណ្ដាសារព័ត៌មានបរទេស ពិភពលោកកំពុងលើកយកយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់កម្ពុជា គឺជាគំរូលេចធ្លោមួយក្នុងការបញ្ចប់ជម្លោះ ដោយគូសបញ្ជាក់ថា ការបង្រួបបង្រួមជាតិ និងការអត់ឱន មានសមត្ថភាពលើសពីអាវុធយោធា ក្នុងការស្ថាបនាសន្តិភាព និងចីរភាព។ ពិសេសក្នុងកាលៈទេសៈដែលតំបន់ជាច្រើន កំពុងមានភាពបែកបាក់ និងវិបត្តិជម្លោះ បទពិសោធរបស់កម្ពុជាត្រូវបានពិពណ៌នាថា ជា “ពន្លឺនៃក្ដីសង្ឃឹម” ដែលបង្ហាញ ឱ្យថា សន្តិភាពពិតប្រាកដអាចកើតមានបាន លុះត្រាតែមានការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការប្តេជ្ញាចិត្តយ៉ាងរឹងមាំ។

មួយវិញទៀត ចំណុចដ៏រំជួលចិត្តបំផុតដែលអន្តរជាតិបានដកស្រង់មកចុះផ្សាយ គឺទស្សនវិជ្ជានៃការដឹកនាំបែប «តស៊ូ ជំនះ និងមិនបោះបង់» ។ សៀវភៅបានពិពណ៌នាពីសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជា “ខែលការពារប្រជាជាតិ” (The Shield) តែងឈរយ៉ាងរឹងមាំនៅចំពោះមុខគ្រាប់កាំភ្លើង និងសម្ពាធនយោបាយ ដើម្បីធានាថាពលរដ្ឋខ្មែរ នឹងមិនត្រូវរត់ភៀសខ្លួនដោយសារសង្គ្រាមជាថ្មីម្តងទៀត។ ស្មារតីនៃភាពជា «ឪពុក» ដែលហ៊ានលះបង់សេចក្ដីសុខ ផ្ទាល់ខ្លួន ដើម្បីការពារប្រជាជាតិក្នុងកាលៈទេសៈដែលកម្ពុជាត្រូវបានមើលរំលងពីសហគមន៍អន្តរជាតិ បានក្លាយជាចំណុចសំខាន់មួយដែលធ្វើឱ្យអ្នកអាននៅបស្ចិមលោកមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង។

លើសពីនេះ អន្តរជាតិក៏បានមើលឃើញពីនិរន្តរភាពនៃសន្តិភាពនេះ តាមរយៈការដឹកនាំបន្តវេនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបន្តពង្រឹងមរតកសន្តិភាពនេះឱ្យកាន់តែរឹងមាំ និងនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរុងរឿង លើឆាកអន្តរជាតិ ដោយតម្កល់ផលប្រយោជន៍ជាតិ និងសុវត្ថិភាពពលរដ្ឋជាអាទិភាពខ្ពស់បំផុត។

ជារួម សៀវភៅ “The Father Who Shielded and Never Left” មិនមែនគ្រាន់តែជាស្នាដៃអក្សរសិល្ប៍ទេ
ប៉ុន្តែជាសក្ខីភាពប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលបង្ហាញពីដំណើររីកចម្រើន និងសន្តិភាពរបស់កម្ពុជា។ ឯការចាប់អារម្មណ៍ ពីអន្តរជាតិចំពោះស្នាដៃនេះ មិនត្រឹមតែជាការទទួលស្គាល់លើតម្លៃប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញា បង្ហាញពីមោទនភាពជាតិ និងជាកម្លាំងជំរុញឱ្យប្រជាជនខ្មែរ បន្តរួមគ្នារក្សា និងអភិរក្សសន្តិភាពដែលទទួលបាន ដោយការខិតខំយ៉ាងលំបាកនេះ ឱ្យស្ថិតស្ថេរគង់វង្សជាយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម