ព័ត៌មានជាតិ
ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ចេញរូបរាងបណ្តើរៗ សម្រេចបានប្រមាណ ៥១%
កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ដឹកនាំដោយលោក សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានចុះពិនិត្យតាមដានការអនុវត្តគម្រោង ក្រោយបើកការដ្ឋានសាងសង់ប្រមាណ ២០ ខែ។


បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៥ នេះ ការដ្ឋានសាងសង់សម្រេចបានប្រមាណ ៥១% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
វឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចបានលើដំណើរការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រារួមមាន៖
១/ ផ្នែកគ្រឹះស្ពាន បានប្រមាណ ៩១,៦២% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ ដើម សម្រេចបាន ១៤៨ ដើម ២០ជើងតាង សម្រេចបានចំនួន១៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ១០០%
២/ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៦៨.៩១% រួមមានតួសរសរស្ពាន ១២ សម្រេចបាន ១០០% សរសរស្ពាន ៥២ សម្រេចបាន ៤០ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន ៣៤ សម្រេចបាន ២៣ ធ្នឹម
៣/ រចនាសម្ព័ន្ធផ្នែកលើស្ពានសម្រេចបានប្រមាណ ២៣%
៤/ការងារផ្លូវតភ្ជាប់សម្រេចបាន ១,៧ %
៥/ ការងារផ្លូវបង្វែរទិសចរាចរណ៍សម្រេចបាន ៤% ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។


ខណៈរយៈពេលសាងសង់ស្មើនឹង ៤៧ ,៦២% នៃផែនការចំនួន ៤២ ខែ មន្រ្តីក្រសួងសាធាណការនិងដឹកជញ្ជូនបានអះអាងថា ដំណើរការសាងសង់មិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលបានគ្រោងទុកនោះទេ ដែលត្រៀមបញ្ចប់នៅចុងឆ្នាំ ២០២៧៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


