ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ មន្ត្រីអនុវត្តច្បាប់ត្រូវតែស្អាតស្អំ និងមិនអនុញ្ញាតឱ្យមានការយោគយល់ ឬការពារជនល្មើសជាដាច់ខាត
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តសៀមរាប នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា មន្ត្រីអនុវត្តច្បាប់ត្រូវតែស្អាតស្អំ និងមិនអនុញ្ញាតឱ្យមានការយោគយល់ ឬការពារជនល្មើសជាដាច់ខាត។

ថ្លែងនាឱកាសនោះ លោកអភិបាលរងខេត្ត បានលើកឡើងពីបញ្ហាប្រឈម និងវិធានការចាត់ការជាក់ស្តែង នៃការបង្ក្រាបបទល្មើស Online Scams កន្លងមក ពិនិត្យឃើញថា បញ្ហាដែលកើតចេញពីបទល្មើស Online Scams គឺធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ ដូចជា ការបាត់បង់សាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ចេញពីសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈល្បែងស៊ីសងអនឡាញ និងការវិនិយោគក្លែងក្លាយ។ ជាពិសេស បាត់បង់សីលធម៌សង្គម ដូចជា ការប្រើប្រាស់រូបភាពអាសអាភាស ឬការគំរាមកំហែងតាមអនឡាញ ដើម្បីជម្រិតទារប្រាក់ ឬក្រោមរូបភាពបទល្មើសផ្សេងៗជាច្រើន។
ជាមួយគ្នានេះ លោកក៏បានចាត់វិធានការ តាមរយៈគោលការណ៍ណែនាំ និងការតម្រង់ទិសពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលឯកភាពខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបានយកចិត្តទុកដាក់បន្ថែម លើការងារប្រយុទ្ធប្រឆាំងបទល្មើស Online Scams អនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងពង្រឹងការអនុវត្តច្បាប់ អនុក្រឹត្យ បទបញ្ជានានា ពាក់ព័ន្ធបទល្មើល Online Scams និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

បន្តធ្វើរដ្ឋបាលចំហរ និងមានវិធានការចំពោះទីតាំងប្រមូលផ្តុំ ខនដូ ផ្ទះជួល ឬ ទីតាំងអាជីវកម្មបង្កប់ល្បែងអនឡាញខុសច្បាប់ ត្រូវតែបង្ក្រាបឱ្យអស់ពីមូលដ្ឋាន ដោយមិនមានការយោគយល់។ ត្រូវមានកិច្ចសហការល្អ ដោយស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីបង្កើនសមត្ថភាព ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាក្នុងការតាមដាន និងកំណត់ទីតាំងជនល្មើស និងជនបរទេសដែលមកស្នាក់នៅក្នុងខេត្តសៀមរាប។
បន្ថែមពីនេះ ត្រូវពង្រឹងការគ្រប់គ្រង និងតាមដានប្រព័ន្ធបច្ចេកវិទ្យា នៅគ្រប់គោលដៅ ពិសេសត្រូវធ្វើការណែនាំដល់ក្រុមហ៊ុនសេវាទូរស័ព្ទ ឱ្យរឹតបន្តឹងការចុះឈ្មោះការប្រើស៊ីមកាត និងតាមដានការប្រើប្រាស់អ៊ីនធឺណិតតាមទីតាំងជួលធំៗ។ បង្កើនការអប់រំផ្សព្វផ្សាយ អំពីបញ្ហាបទល្មើស Online Scams ដល់ប្រជាជន និងព្រមទាំងបន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយបញ្ជ្រាបចំណេះដឹងផ្នែកឌីជីថល ដើម្បីកុំឱ្យពលរដ្ឋចាញ់បោកការល្បួងតាម Telegram, WhatsApp ឬ App ក្លែងក្លាយ៕


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


