Connect with us

ព័ត៌មានជាតិ

របាយការណ៍ក្រសួងព័ត៌មាន បង្ហាញពីភាពល្អប្រសើរនៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានបង្ហាញអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ ដោយយោងតាមរបាយការណ៍ស្ទង់មតិ បានបញ្ជាក់ថា ៨០,៨% នៃអ្នកស្ទង់មតិចំនួន៥៧០នាក់ដែលជាអ្នកសារព័ត៌មាន បាននិយាយថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងក្នុងសន្និសីទផ្សព្វផ្សាយរបាយការណ៍ នារសៀលថ្ងៃទី២៩ ខែមេសានេះ ថា នេះជាលទ្ធផលនៃការស្ទង់មតិលើកទី៣ ដែលក្រសួងព័ត៌មានបានរៀបចំឡើងក្នុងក្របខណ្ឌនៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរៀបចំរបាយការណ៍នេះឡើង ក្នុងគោលបំណងវាយតម្លៃលើស្ថានភាពសេរីភាព វាស់វែងសុខភាពនៃវិស័យសារព័ត៌មាន ពិសេសពីការរីកចម្រើន បញ្ហាប្រឈម និងចំណុចដែលត្រូវកែលម្អក្នុងវិស័យនេះ។

ផ្អែកតាមរបាយការណ៍ អ្នកស្ទង់មតិចំនួន ៨៥,៨% បានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ។ ក្នុងនោះ ៧០,៤% នៃអ្នកចូលរួមស្ទង់មតិសរុប បានអះអាងថា ពួកគេមិនធ្លាប់ប្រឈមនឹងការ គំរាមកំហែង ការយាយី ឬអំពើហិង្សាដោយសារការងារជាអ្នកសារព័ត៌មានក្នុងឆ្នាំកន្លងទៅទេ។ ខណៈអ្នកចូលរួមស្ទង់មតិចំនួន ៨៤,៦% បានអះអាងថា ពុំធ្លាប់ត្រូវបានប្រជាពលរដ្ឋ ឬអាជ្ញាធរ ប្តឹងផ្តល់ពីការចុះផ្សាយរបស់ខ្លួនទេ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ថា នេះគឺជាភស្តុតាងរឹងមាំមួយ ដែលបានឆ្លុះបញ្ចាំងពីបរិយាកាសការងារប្រកបដោយភាពអំណោយផល និងការគាំពារពីក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន ដោយភ្ជាប់ទៅនឹងបុព្វហេតុសិទ្ធិមនុស្ស ការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរក្សាសន្តិសុខជាតិ។

ពាក់ព័ន្ធនឹងការជួបប្រទះបញ្ហា និងករណីបណ្ដឹងចំពោះអ្នកសារព័ត៌មានក្នុងពេលបំពេញការងារ លោករដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងព័ត៌មានបានផ្តល់កិច្ចអន្តរាគមន៍ និងជួយជ្រោមជ្រែងក្នុងការផ្សះផ្សាវិវាទដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធ តុលាការ និងបានផ្តល់ការការពារខាងផ្នែកផ្លូវច្បាប់សម្រាប់ករណីដែលឈានដល់ការអនុវត្តនីតិវិធីនៅចំពោះមុខតុលាការ។ បន្ថែមលើនេះ ក្រសួង បានបន្តតម្រង់ទិសលើការងារវិជ្ជាជីវៈ បញ្ញាបចំណេះដឹងផ្នែកច្បាប់ និងការពង្រឹងការប្រតិបត្តិក្រមសីលធម៌ និងការគោរពច្បាប់ ដោយត្រូវចៀសវាងនូវសកម្មភាពដែលត្រូវបានហាមឃាត់ដោយច្បាប់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម