Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​កម្ពុជា​ ស៊ើបអង្កេត​រក​ជន​ឆបោកប្រាក់ តាមរយៈ​ការ​រក​ការងារ​ធ្វើ​ នៅ​ស្ថាន​កុងស៊ុល​ជប៉ុន​

បានផុស

នៅ

​អាជ្ញាធរខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា ​បានសម្រេច​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​មួយ បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​ជន​ឆបោក​ប្រាក់ តាមរយៈ​ការ​រក​ការងារ​ធ្វើ​នៅ​ស្ថាន​កុងស៊ុល​ជប៉ុន​ប្រចាំ​ ខេត្តសៀមរាប នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប ដែល​ទទួល​បាន​កាលពី​យប់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជ្ញាធរខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយមាន​កិច្ចសហការ និង​ទំនាក់ទំនង​ល្អ​ជាមួយ​ស្ថាន​កុងស៊ុល​ជប៉ុន អាជ្ញាធរ​ទទួល​បាន​ព័ត៌មាន​ថា ថ្មីៗ​នេះ​មាន​បុគ្គល​ម្នាក់ ដែល​អះអាង​ថា ជា​តំណាង​ក្រុមហ៊ុន​មួយ ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់ បាន​ប្រាប់​បុរស​ម្នា​ក់​ថា ដើម្បី​បាន​បម្រើ ការងារ​នៅ​ស្ថាន​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្ត​សៀមរាប ត្រូវ​ទៅ​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​ នៅ​ស្ថាន​កុងស៊ុល​នោះ ដោយ​បង់​កម្រៃជើងសា​ចំនួន​៥០០​ដុល្លារ សម្រាប់​ក្រុមហ៊ុន និង​១០០​ដុល្លារ សម្រាប់​ស្ថាន​កុងស៊ុល​ជប៉ុន​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ពីព្រោះ​អាច​នឹង​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់ ដោយសារ​ចាញ់បោក​មនុស្ស​អាក្រក់ ទាក់ទង​ទៅ​នឹង​ការ​ជ្រើសរើស​បុគ្គលិក​របស់​ស្ថានទូត​ជប៉ុន​ នៅ​រាជធានី​ភ្នំពេញ និង​ការិយាល័យ​កុងស៊ុល​ នៅ​ខេត្ត​សៀមរាប​។​

​ស្ថានទូត​បាន​បញ្ជាក់​យ៉ាង​នេះ​ថា “​ថ្មីៗ​នេះ ​មាន​ករណី​មួយ​បាន​កើតឡើង​ ដោយមាន​ទីភ្នាក់ងារ​ស្វែងរក​ការងារ​មួយ​កន្លែង​តម្រូវ​ឲ្យ​អ្នកដាក់ពាក្យ​បង់​ប្រាក់​កម្រ​ជើងសា ដើម្បី​ទទួល​បាន​ឱកាស​ការងារ​នៅ​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្ត​សៀមរាប​”​។

​ស្ថានទូត​បញ្ជាក់​ទៀត​ថា “​រាល់​ការ​ជ្រើសរើស​បុគ្គលិក​របស់​ស្ថានទូត​ជប៉ុន​ នៅ​រាជធានី​ភ្នំពេញ និង​ការិយាល័យ​កុងស៊ុល​នៅ​ខេត្ត​សៀមរាប មិនដែល​ធ្វើ​តាមរយៈ​ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ​ស្វែងរក​ការងារ​ទេ​។ រាល់​ព័ត៌មាន​ទាំងអស់ មាន​ផ្សព្វផ្សាយ​តែ​លើ​គេហទំព័រ​ស្ថានទូត និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន​ ប្រចាំ​កម្ពុជា​តែប៉ុណ្ណោះ​។ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​អំពាវនាវ​ឲ្យ​សាធារណជន​មានការ​ប្រុងប្រយ័ត្ន ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ។​

​ជា​មួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត ក៏បាន​អំពាវនាវ​ដល់​សាមីជន ដែល​ទទួលរង​គ្រោះ​ដោយ​អំពើ​ល្មើស​នេះ សហការ ផ្តល់ព័ត៌មាន ដើម្បី​ឈាន​ទៅ​រក​ការស្រាវជ្រាវ ទប់ស្កាត់ បង្ការ និង​ចាត់វិធានការ​ចំពោះ​បុគ្គល​ទុច្ចរិត​នេះ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ទូត​ជប៉ុន ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រយ័ត្ន​ចាញ់បោកគេ រឿង​រើស​ការងារ​ធ្វើ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម