ព័ត៌មានជាតិ
ជប៉ុន អញ្ជើញអ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជា១០រូប ធ្វើទស្សនកិច្ច១សប្ដាហ៍ ស្វែងយល់ពីការបោះឆ្នោតរើសអភិបាលខេត្ត
ក្រសួងការបរទេសជប៉ុន អញ្ជើញអ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជាចំនួន១០រូប ទៅកាន់ប្រទេសជប៉ុន ដើម្បីផ្លាស់ប្ដូរទស្សនៈ និងការបោះឆ្នោតជ្រើសរើសអភិបាលខេត្តChiba និងទស្សនាការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់។

សេចក្ដីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សរសេរដូច្នេះ៖«អ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជាចំនួន១០រូប (២រូបមកពីគណបក្សប្រជាជនកម្ពុជា ៧រូបមកពីគណបក្សប្រឆាំង និង ១រូបមកពីសង្គមស៊ីវិល) នឹងបំពេញទស្សនកិច្ចទៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១២ ទៅដល់ថ្ងៃទី១៩ ខែមីនា ដែលទស្សនកិច្ចនេះជាផ្នែកនៃកម្មវិធី JENESYS 2024 ដែលជាកម្មវិធីផ្លាស់ប្តូរប្រជាជនទៅប្រជាជនដែលត្រូវបានគាំទ្រដោយក្រសួងការបរទេសជប៉ុន »។
សេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងទៀតថា អ្នកនយោបាយ និងសកម្មជនវ័យក្មេងទាំង១០រូបនឹងអញ្ជើញទៅទស្សនាសភាជប៉ុន និងមានការផ្លាស់ប្ដូរទស្សនៈជាមួយសមាជិកសភាតំណាងរាស្ត្រជប៉ុន នៃសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ។ ពួកគេនឹងទៅទស្សនាទីក្រុង Ichihara នៃខេត្ត Chiba ដើម្បីទស្សនា ការបោះឆ្នោតជ្រើសរើសអភិបាលខេត្តChiba ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននានានៅក្នុងខេត្ត Chiba ដើម្បីលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់។
សេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងបន្ថែមថា កម្មវិធីអញ្ជើញអ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជាទៅទស្សនកិច្ចនៅជប៉ុន ចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងជួយគាំទ្រការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាតាមរយៈការលើកម្ពស់កិច្ចសន្ទនារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង និងភាគីផ្សងៗ។ ដំណើរទស្សនកិច្ចនេះ នឹងជាដំណើរទស្សនកិច្ចលើកទី៧៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


