ព័ត៌មានជាតិ
ស្រាយចម្ងល់! សារអំពាវនាវបរិច្ចាគតាមទូរសព្ទ សម្រាប់យុទ្ធនាការ «១ ម៉ឺនរៀល ១ ម៉ឺននាក់» ឆ្នាំ២០២៦ មិនមែនជាសារឆបោកឡើយ
មូលនិធិគន្ធបុប្ផាកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ដើម្បីបញ្ជាក់ជូនសប្បុរសជន និងសាធារណជនទូទៅ ឱ្យបានជ្រាបថា សារអំពាវនាវដែលប្រជាពលរដ្ឋមួយចំនួនបានទទួលតាមរយៈលេខទូរសព្ទចល័តនាពេលថ្មីៗនេះ គឺជាសារផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា មិនមែនជាករណីឆបោកតាមបច្ចេកវិទ្យានោះឡើយ។
ការចេញសេចក្ដីបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីមានសាធារណជនមួយចំនួនបង្ហាញការងើយឆ្ងល់ និងព្រួយបារម្ភ ក្រោយទទួលបានសារខាងលើ ដោយសង្ស័យថាអាចជាការបោកប្រាស់តាមប្រព័ន្ធឌីជីថល ឬការឆបោកតាមបច្ចេកវិទ្យា ដែលកំពុងកើតមានជាញឹកញាប់នាពេលបច្ចុប្បន្ន។


យោងតាមការបញ្ជាក់របស់មូលនិធិគន្ធបុប្ផាកម្ពុជា ការផ្ញើសារនេះធ្វើឡើងក្រោមកិច្ចសហការជាមួយ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ក្នុងគោលបំណងផ្សព្វផ្សាយ និងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមបរិច្ចាគថវិកា ដើម្បីគាំទ្រយុទ្ធនាការ «១ ម៉ឺនរៀល ១ ម៉ឺននាក់» ឆ្នាំ២០២៦ ដែលជាយុទ្ធនាការមនុស្សធម៌ដ៏សំខាន់មួយ សម្រាប់រួមចំណែកទ្រទ្រង់និរន្តរភាពនៃការផ្តល់សេវាព្យាបាលកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងន័យនេះ ការផ្ញើសារទៅកាន់អ្នកប្រើប្រាស់ទូរសព្ទចល័តទូទាំងប្រទេស គឺជាសកម្មភាពផ្លូវការ ស្របតាមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យមានការចូលរួមពីសំណាក់សាធារណជនក្នុងការគាំទ្របេសកកម្មមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិងកំពុងផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា រាប់លាននាក់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តគាំទ្រ និងចូលរួមបរិច្ចាគតាមលទ្ធភាព ដើម្បីជួយធានាឱ្យមន្ទីរពេទ្យគន្ធបុប្ផាអាចបន្តបេសកកម្មសង្គ្រោះ និងថែទាំសុខភាពកុមារកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធភាពទៅថ្ងៃអនាគត។
យុទ្ធនាការ «១ ម៉ឺនរៀល ១ ម៉ឺននាក់» ឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងក្លាយជាចលនាសប្បុរសធម៌ដ៏ធំមួយ ដែលប្រមូលផ្តុំកម្លាំងសាមគ្គីពីគ្រប់មជ្ឈដ្ឋានសង្គម ដើម្បីរួមគ្នាគាំទ្រស្ថាប័នសុខាភិបាលដ៏មានតម្លៃមួយនេះ សម្រាប់កុមារកម្ពុជា និងអនាគតរបស់ប្រទេសជាតិ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


