ព័ត៌មានជាតិ
រដ្ឋាករស្វយ័តដឹកជញ្ជូន បន្តធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិផ្តល់ព័ត៌មានលើអេក្រង់ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួល
លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) បានឲ្យដឹងថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) បានបន្តធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិផ្តល់ព័ត៌មានលើអេក្រង់ក្នុងរថយន្ត ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលជូនប្រជាពលរដ្ឋអ្នកប្រើប្រាស់។


លោកបានបន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែជំរុញឲ្យបង្កើនការយកចិត្តទុកដាក់ តាមរយៈការគិតគូរជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសការធ្វើទំនើបកម្មខាងលើនេះ គឺជាភាពចាំបាច់មួយដែលត្រូវបំពេញ ឆ្លើយតបតាមយុគសម័យអភិវឌ្ឍន៍របស់ប្រទេសជាតិ។


ពលរដ្ឋអ្នកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ បានបង្ហាញក្តីពេញចិត្ត ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជាចំពោះការផ្តល់សេវាជិះធ្វើដំណើរមួយដែលសម្រាលបន្ទុកការចំណាយខ្ពស់ កាន់តែផ្តល់ភាពងាយស្រួល និង ទំនើប ធ្វើឲ្យការជិះធ្វើដំណើរមានភាពកក់ក្តៅខ្ពស់ ប្រកបដោយសុវត្ថិភាព ផងដែរ។




គួរជម្រាបថា សេវារថយន្តក្រុងសាធារណៈនេះ គឺមិនមានគិតថវិកានោះឡើយ សម្រាប់កុមារតូចៗ , ស្ត្រីមានផ្ទៃពោះ , ព្រះសង្ឃ , ជនមានពិការភាព , គថ្លង់ , និង មនុស្សចាស់ជរា ជាដើម។ ដោយឡែក សម្រាប់អ្នកទូទៅ ក្រៅពីអ្នកលើកលែងខាងលើ គឺត្រូវបង់តែ ១ ៥០០ រៀលប៉ុណ្ណោះ ក្នុងការជិះធ្វើដំណើរម្តង ឬ មួយខ្សែរត់៕
អត្ថបទ ៖ សុភា





-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


