ព័ត៌មានជាតិ
CPP សម្រេចផ្ទេរសិទ្ធិឲ្យប្រធានគណៈកម្មាធិការបក្សខេត្តកំពត ដើម្បីសម្រេចលើការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចផ្ទេរសិទ្ធិឲ្យប្រធានគណៈកម្មាធិការបក្សខេត្តកំពត ដើម្បីហត្ថលេខា ឬសម្រេចលើការងារផ្សេងៗ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត នេះបើយោងតាមលិខិត ដែលទទួលបាននៅថ្ងៃទី០៤ ខែឧសភា នេះ។

សេចក្តីជូនដំណឹងរបស់លោក ស៊ិក ប៊ុនហុក ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងនេះថា “គណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតមក គ.ជ.ប រួចហើយ ស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបកប្រជាជនកម្ពុជា ជូនប្រធានគណៈកម្មាធិការគណបកប្រជាជនកម្ពុជាខេត្តកំពត ឱ្យធ្វើជាតំណាងគណបក្សប្រជាជនកម្ពុជា ក្នុងការចុះហត្ថលេខាលើ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ” និង “ពាក្យសុំចុះឈោះ្ម ភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត” (តាមទម្រង់បែបបទ ដែលបានកំណត់ដោយ គ.ជ.ប) សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១”។

សូមបញ្ជាក់ថា ការសម្រេចរបស់គ.ជ.ប ក្នុងការផ្ទេរសិទ្ធិខាងលើនេះ ធ្វើឡើងដោយយោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ និងលិខិតរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ហើយគ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតនេះ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


