Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងតំបន់ក្រហមជិត៤៥ម៉ឺននាក់ បានចាក់វ៉ាក់សាំងនៅសល់តែជាង ១៥ម៉ឺននាក់ទៀតប៉ុណ្ណោះ

បានផុស

នៅ

ក្នុងរយៈពេល១០ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានសម្រុកចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នៃរាជធានីភ្នំពេញបានជិត ៤៥ម៉ឺននាក់ហើយ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហមបានលើកឡើងថា៖ ដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បើទោះបីមានការលំបាក និងស្មុគស្មាញបន្តិច ព្រោះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩នោះ តែដំណើរការរក្សាបានភាពល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនទៅតាមផែនការ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម នៃខណ្ឌទាំង៦នេះ មានចំនួនសរុបជាង៦០ម៉ឺននាក់។

គិតចាប់ពីថ្ងៃទី១០ខែកម្ភៈរហូតមកដល់ថ្ងៃទី១០ឧសភាឆ្នាំ២០២១មានមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់និងវ៉ាក់សាំងអាស្ត្រាហ្សេនេកា ខូវីលសែលសរុបចំនួន១៨៩៩៩៨៨នាក់ចាក់លើកទី១បានចំនួន១,៨២ ៥,៤៨៨នាក់អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន៦៤៩០៨នាក់និងចាក់លើកទី២ចំនួន១១១៧២៨០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម