Connect with us

ព័ត៌មានជាតិ

មន្រ្តីនគរបាលឈរជើង​ប្រចាំការ​នៅ​តំបន់​ក្រហម​សរុបជាង​៨០​នាក់ ​ឆ្លង​កូ​វីដ​-១៩

បានផុស

នៅ

បើតាម​លោក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់ពេលនេះ​ មាន​មន្រ្តីនគរបាល​ជាង​៨០​នាក់ ដែល​បាន​ឈរជើង​ប្រចាំការ​នៅ​តំបន់​ក្រហម បាន​ឆ្លង​កូ​វីដ​-១៩។ យ៉ាង​ណាមិញ លោក​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃកា​រឆ្លង​រីករាលដាលនេះ​លម្អិតទេ។

ដោយឡែក អ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ លោក អេង ហ៊ី មានប្រសាសន៍ប្រាប់កម្ពុជាថ្មី កាលពីថ្ងៃទី ១០ ខែឧសភានេះថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ក៏នឹងត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ផងដែរ ដើម្បី​ការ​​ពារសុវត្ថិភាពនៃការឆ្លង​រាល​ដាលបានទាន់ពេលវេលា។ កងកម្លាំងអាវុធហត្ថ​ជាអ្នកចុះប្រតិបត្តិការ ហើយការយកសំ​ណាក​នេះ គឺដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។ អ្នកនាំពាក្យរូបនេះ ប្រាប់បញ្ជាក់បន្ថែមថា ប្រសិនបើធ្វើតេស្តយកសំណាករកឃើញថាវិជ្ជមាន គឺនឹងយក​ទៅព្យាបាល នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម