ព័ត៌មានជាតិ
ផ្ទុះរឿងប្ដឹងផ្ដល់គ្នា ឧកញ៉ាម្នាក់ចោទប្រកាន់ពិធីការិនី MYTV ពីបទលួចទូរសព្ទ
កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១១ឧសភា ឆ្នាំ២០២១នេះ បានសម្រេចធ្វើការចោទប្រកាន់នារីម្នាក់ឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ពីបទ « លួចមានស្ថានទម្ងន់ទោស » ( លួចទូរស័ព្ទដៃ ដោយប្រើហិង្សាបណ្តាលឲ្យឧកញ៉ាម្នាក់រងរបួស) ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោសនេះ កើតឡើង កាលពីថ្ងៃទី៤ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១៥.០៦នាទី នៅចំណុចផ្លូវលេខ១៣៨ កែងផ្លូវលេខ២៥៩ ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នារីជាជនត្រូវចោទឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី បានចូលលួចទូរសព្ទដៃ ហើយត្រូវបានលោកឧកញ៉ា ហេង សៀ ម្ចាស់ទូរសព្ទឃើញ លោកក៏មកឆក់យកទូរសព្ទវិញ ក៏មានការប្រតាយប្រតប់គ្នាបណ្តាលឲ្យលោកឧកញ៉ា ហេង សៀ រងរបួសចំនួនពីរកាំបិត។
ចំពោះមូលហេតុដែលនារីឈ្មោះ យូប៊ី អាចលួចទូរស័ព្ទពីឧកញ៉ាបាន ដោយសារតែពួកគេកន្លងទៅមានទំនាក់ទំនងជិតស្និទ្ធស៊ីជម្រៅនឹងគ្នា ទើបស្ត្រីឈ្មោះយូប៊ីអាចឆ្លៀតឧកាសលួចយកទ្រព្យរបស់ឧកញ៉ា ហេង សៀ បាន ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


