Connect with us

ព័ត៌មានជាតិ

ក្ដៅៗ! មុននេះគ្រោះរញ្ជួយដីរកម្រិត ៥.៨ រ៉ិចទ័រ បានវាយប្រហារលើប្រទេសហ្វីលីពីន

បានផុស

នៅ

វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន ទើបបានបញ្ជាក់ក្នុងថ្ងៃនេះថា គ្រោះរញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានកើតឡើងនៅម៉ោង ៩ និង ០៩ នាទីព្រឹក (ម៉ោងនៅហ្វីលីពីន) ដោយវាយប្រហារនៅជម្រៅ ១១០ គីឡូម៉ែត្រ ចម្ងាយប្រហែល ១១ គីឡូម៉ែត្រភាគឦសាន ទីក្រុង Abra De Ilog នៃខេត្ត Occidental Mindoro ដែលស្ថិតនៅភាគខាងលិចនៃកោះ Mindoro ។

វិទ្យាស្ថានបាននិយាយថា ការរញ្ជួយដីនេះអាចបង្កឲ្យមានរញ្ជួយតូចៗ ប៉ុន្តែមិនបានបង្កការខូចខាតធ្ងន់ធ្ងរណាមួយនោះទេ ។ គួរបញ្ជាក់ថា ហ្វីលីពីន ជាប្រទេស មានបាតុភូតរញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេសនេះ ស្ថិតនៅតាមបណ្តោយ ខ្សែក្រវ៉ាតភ្នំភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម