ព័ត៌មានជាតិ
កម្មករកម្មការិនី២នាក់ ក្នុងចំណោមជាង១០០នាក់ ដែលសម្រុកចេញពីតំបន់ក្រហម តេស្តឃើញវិជ្ជមានកូវីដ-១៩
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែឧសភានេះថា ក្រុមគ្រូពេទ្យបានរកឃើញកម្មករ កម្មការិនី ចំនួន២នាក់ ក្នុងចំណោមអ្នករត់តាក់ស៊ី និងកម្មករកម្មការិនីជាង១០០នាក់ ដែលបានសម្រុកចេញពីតំបន់ក្រហមនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីពេលថ្មីៗនេះ។ បច្ចុប្បន្ន អ្នកជំងឺកូវីដទាំង២នាក់នោះ ត្រូវបានបញ្ជូនទៅព្យាបាលរួចរាល់ហើយ។ ចំណែកអ្នកដែលនៅសល់កំពុងបន្តចត្តាឡីស័ក និងយកសំណាករកកូវីដ១៩ជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១មានករណីកម្មករកម្មការិនីរស់នៅតំបន់ក្រហមក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានទាក់ទងជាមួយរថយន្តឈ្នួលក្នុងគោលបំណងដើម្បីចេញទៅស្រុកកំណើត។ សមត្ថកិច្ចបានធ្វើការឃាត់សួរនាំដោយមានកម្មរកម្មការិនីចំនួន៤៩នាក់ និងធ្វើការឃាត់រថយន្តម៉ាកសាំយ៉ុងចំនួន៤២គ្រឿង និងផាស្អាប់ចំនួន១គ្រឿង និងអ្នកបើកបររួមទាំងព្រូឡានសរុបចំនួន៥៥នាក់៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


