Connect with us

ព័ត៌មានជាតិ

PCP កម្ពុជា ២០២០-២០២៣ មាន​សារៈសំខាន់​ណាស់ សម្រាប់​ជំរុញ​ល្បឿន​អភិវឌ្ឍ​ជា​ច្រើន​វិស័យ ដូចជា​វិស័យ​ឧស្សាហកម្ម ​

បានផុស

នៅ

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែង​ហើយ​ចាត់ទុកថា​ កម្មវិធី PCP កម្ពុជា ២០២០-២០២៣ នេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ជំរុញ​ល្បឿន​អភិវឌ្ឍ​ជា​ច្រើន​វិស័យ មានដូច​ជា​វិស័យ​ឧស្សាហកម្ម សហគ្រាស​ធុន​តូច​ មធ្យម វិស័យ​បរិស្ថាន កសិកម្ម ថាមពល បច្ចេកវិទ្យា ព័ត៌មាន និង​សមភាព​យេនឌ័រ​ជា​ដើ​ម ជាពិសេស​ផងដែរ ​គឺ​កម្មវិធី​ការស្តារ​សេដ្ឋកិច្ច​តាម​វិស័យ​ក្រោយ​វិបត្តិកូ​វីដ១៩ នៅ​កម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​កិត្តិ​សេដ្ឋា​បណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​ ថ្លែង​បែបនេះ ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្រប​សម្រួល​ជាតិ (NCB) នៃ​កម្មវិធី​ដៃគូ​ក្នុងប្រទេសកម្ពុជា ២០២០-២០២៣ (PCP Cambodia 2020-2023) លើក​ទី​១ ​ត្រូវបាន​ប្រារព្ធ​ធ្វើតាម​ប្រព័ន្ធ​Online ( Cloud zoom meeting)​នា​ថ្ងៃនេះ ​រវាង​ភាគី​ប្រទេស​កម្ពុជា​ជាមួយ​តំណាង​អង្គការ​អភិវឌ្ឍ​ឧស្សាហកម្ម​សហប្រជាជាតិ UNIDO ដែល​ដឹកនាំ​ដោយ​លោក Ciyong Zou នាយក​គម្រោង លោក Ralf Bredel ប្រធាន​សម្របសម្រួល​តំបន់​អា​ស៊ី និង​ប៉ា​ស៊ីហ្វិ​ច និង​ជា​ប្រធាន​ដឹកនាំ​ក្រុម​សម្រាប់​កម្មវិធី ដៃគូ​ក្នុងប្រទេស (PCP) ។​

លោក​កិត្តិ​សេដ្ឋា​បណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា NCB នៃ​កម្មវិធី​ដៃគូ​ក្នុង​ប្រ​ទេស (PCP ) កម្ពុជា ឆ្នាំ២០២០-២០២៣​បាន​មានប្រសាសន៍បើក​កិច្ចប្រជុំ​ដោយបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រជុំ​លើ​ក​ទី​១​នេះ ហើយ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ កម្ពុជា ដៃគូ​អភិវឌ្ឍ ម្ចាស់ជំនួយ រួមទាំង​វិស័យ​ឯកជន​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ដល់​អង្គការ UNIDO ដែល​បាន​គាំទ្រយ៉ាង​ពេញទំហឹង កម្មវិធី PCP កម្ពុជា ២០២០-២០២៣ បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ផ្លូវការ​នា​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ក្រោយ​ដំណើ​រ​ទស្សនកិច្ច​ជា​ផ្លូវការ​មក​កម្ពុជា ពីថ្ងៃ​ទី០៦-០៨ ខែឧសភា ឆ្នាំ២០១៧ របស់​លោក លី យ៉ុង អគ្គនាយក​អង្គការ UNIDO និង​បាន​ជួប​សវនាការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា រួចមក ។

លោកកិត្តិ​សេដ្ឋា​បណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកកម្មវិធី PCP កម្ពុជា ២០២០-២០២៣ នេះ​មាន​សារៈ​សំខាន់​ណាស់ សម្រាប់​ជំរុញ​ល្បឿន​អភិវឌ្ឍ​ជា​ច្រើ​ន​វិស័យ មានដូចជា​ វិស័យ​ឧស្សា​ហកម្ម សហគ្រាស​ធុន​តូច​ មធ្យម វិស័យ​បរិស្ថាន កសិកម្ម ថាមពល បច្ចេកវិទ្យា ព័ត៌មាន និង​សមភាព​យេនឌ័រ​ជា​ដើ​ម ជាពិសេស​ផងដែរ ​គឺ​កម្មវិធី​ការស្តារ​សេដ្ឋកិច្ច​តាម​វិស័យក្រោយ​វិបត្តិកូ​វីដ ១៩ នៅ​កម្ពុជា ។ ដូច្នេះ​ថ្ងៃនេះ ជា​ឱកាស​ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ទទួលបាន និង​ចងក្រង​ឯក​សារ និង​ចែករំលែក​ព័ត៌មាន​គ្នា​ទៅវិញទៅមក ដើម្បី​តាមដាន​គម្រោង និង​អនុវត្ត​គម្រោងនីមួយៗ ឲ្យ​បានសម្រេច​ជោគជ័យ​តាម​កាលកំណត់ ដោយ​មិនត្រូវ​បង្អែបង្អង់​ឡើយ ។ បើ​ទោះបី​កម្ពុជាក៏ដូច​ជា​ពិភព​លោក​កំពុង​ជួប​វិបត្តិ​កូ​វីដ​១៩​ក៏ដោយ ប៉ុន្ដែសម័យ​Digital យើ​ង​អាច​ធ្វើការ​ជាមួយគ្នា​ពី​ចម្ងាយ​បាន​គ្រប់ពេលវេលា ។

ដើ​ម្បី​ជំរុញ​ប្រសិទ្ធិភាព​ការងារ លោកកិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​លើ​ក​ចំណុច​សំខាន់​មួយចំនួន​ដូចជា​ ការបង្កើតក្រុមការងារម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ PDWG ដែលមាន​សមាជិកមកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា និង​ម្ចាស់ជំនួយ​សំខាន់ៗ របាយការណ៍ត្រួត​ពិនិត្យ និង​យន្តការ​វាយតម្លៃ​កម្មវិធី​PCP ជា​ដើ​ម៕

អត្ថបទ​ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ខែក្រោយ សម្ដេចធិបតី នឹងទៅទាក់ម៉ូយនៅសិង្ហបុរី ដើម្បីឱ្យមករកស៊ីនៅកម្ពុជា

ព័ត៌មានជាតិ២៦ នាទី មុន

កម្ពុជា-ឥណ្ឌូណេស៊ី គូសបញ្ជាក់ពីការបន្តរក្សា និងពង្រីកបន្ថែមនូវកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំស៊ីជម្រៅ

សេដ្ឋកិច្ច៤២ នាទី មុន

អាមេរិក​​វ៉ា​​ដាច់​​ចិន​ ក្លាយ​ជា​​​​ដៃគូ​​ពាណិជ្ជកម្ម​​កំពូល​​របស់​​អាល្លឺម៉ង់​

សេដ្ឋកិច្ច៤៧ នាទី មុន

និយ័តករទូរគមនាគមន៍កម្ពុជា រម្លឹកឱ្យបញ្ឈប់ការលក់ស៊ីម​ដោយគ្មានឯកសារសម្គាល់អត្តសញ្ញាណ

ជីវិតកម្សាន្ដ៥៨ នាទី មុន

ផ្ទុះការវែកញែក! មាន សូនីតា ទម្លាយ​ថាសិល្បៈស្រុកខ្មែរមានតែអ្នកហៃអើ

Sokha Hotels

ព័ត៌មានពេញនិយម