ព័ត៌មានជាតិ
ខែក្រោយ សម្ដេចធិបតី នឹងទៅទាក់ម៉ូយនៅសិង្ហបុរី ដើម្បីឱ្យមករកស៊ីនៅកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នៅខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចនឹងទៅទាក់ម៉ូយ ទាក់ទាញវិនិយោគិនឱ្យមករកស៊ីនៅកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី។ សម្ដេចធិបតី បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគម សហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គីនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី បានបន្តអះអាងថា អាទិភាពធំរបស់រដ្ឋាភិបាលនីតិកាលទី៧ គឺជាការទាក់ទាញ ការជំរុញវិនិយោគិនបរទេសឱ្យមករកស៊ីនៅកម្ពុជា ហើយស្ថិតនៅក្នុងនយោបាយការទូតរបស់កម្ពុជា។
ក្នុងពិធីដដែល សម្ដេចធិបតី បានអះអាងថា កាលពីពេលកន្លងទៅ ក្នុងពេលបិទសន្និបាតក្រសួងការបទេសសម្ដេចបានណែនាំឱ្យមន្ត្រីការទូតរបស់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ទិសដៅអាទិភាពទៅលើការទូតសេដ្ឋកិច្ចជាអាទិភាពធំសម្រាប់ការងារក្រៅ។ សម្ដេចបានអះអាងទៀតថា កិច្ចការងារនេះ សម្ដេចផ្ទាល់បានធ្វើ ហើយមន្ត្រីនៃរដ្ឋាភិបាលក៏បានធ្វើច្រើន។
ចំពោះមូលហេតុដែលរាជរដ្ឋាភិបាលកំណត់យកការទូតសេដ្ឋកិច្ចជាអាទិភាពសំខាន់ សម្ដេចធិបតី បានពន្យល់ថាការទូតសេដ្ឋកិច្ចនឹងជួយពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ តាមរយៈការលើកស្ទួយពាណិជ្ជកម្ម ហើយការទូតសេដ្ឋកិច្ច ក៏នឹងជួយពង្រឹងនូវទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ដែលជាទំនាក់ទំនងសំខាន់។
នាយករដ្ឋមន្រ្តីកម្ពុជា គូសបញ្ជាក់ថា ទំនាក់ទំនងធុរកិច្ចមិនចងភ្ជាប់ជាមួយនយោបាយឡើយ ផ្ទុយពីការទូត យោធា ដែលភ្ជាប់ជាមួយនយោបាយ។ សម្ដេចបានបន្ថែមថា ក្នុងករណីការទូតមានបញ្ហា ទំនាក់ទំនងសេដ្ឋកិច្ច និងសេដ្ឋកិច្ច អាចទប់លំនឹងប្រទេសទាំងពីរ មិនឱ្យមានបញ្ហាអ្វីដែលធ្ងន់ធ្ងរខ្លាំង ព្រោះបើប្រទេសទាំងពីរប្រឈមគ្នាខ្លាំង នោះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាជននៃប្រទេសទាំងពីរ តាមរយៈវិនិយោគិនទាំងពីរប្រទេសដែលរកស៊ីនៅក្នុងប្រទេសនីមួយៗ។
គួរជម្រាបជូនបន្តិចថា មុននឹងទៅទាក់ម៉ូយនៅសិង្ហបុរីឱ្យមករកស៊ីនៅកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងត្រូវទៅទាក់ម៉ូយនៅប្រទេសកូរ៉េខាងត្បូងឱ្យមករកស៊ីនៅកម្ពុជា ដែលសម្ដេចនឹងអញ្ជើញធ្វើដំណើរចេញពីកម្ពុជានៅសប្ដាហ៍ក្រោយ៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


