Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូណេស៊ី គូសបញ្ជាក់ពីការបន្តរក្សា និងពង្រីកបន្ថែមនូវកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំស៊ីជម្រៅ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង ឯកឧត្ដម សានតូ ដាមូស៊ូ​ម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូស​បញ្ជាក់​ពី​ការ​បន្ត​រក្សា និង​ពង្រីក​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ស៊ីជម្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​ទទួល​ជួប​សំដែង​ការ​គួរសម និង​សំណេះសំណាល ពី ឯកឧត្ដម សានតូ ដាមូស៊ូ​ម៉ាតូ (Santo Darmosumarto) និង​សហការី កាលពី​រសៀល​ថ្ងៃ​ទី ៨ ខែ​ឧសភា ឆ្នាំ ២០២៤។

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី និង ឯកឧត្ដម សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) បាន​សាទរ​ចំពោះ​ការ​រីកចម្រើន នៃ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហប្រតិបត្តិការ​រវាង កម្ពុជា និង​ឥណ្ឌូណេស៊ី និង​បាន​រំលេច​នូវ​លទ្ធផល​សំខាន់ៗ មួយ​ចំនួន ដែល​ជា​សមិទ្ធផល​ពី​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ នៃ​ប្រទេស​ទាំងពីរ លើ​គ្រប់​កម្រិត ប្រទេស និង​ប្រទេស ប្រជាជន និង​ប្រជាជន។

ជាមួយ​នេះ តាមរយៈ​ការ​ពិភាក្សា ផ្លាស់ប្ដូរ​បទ​ពិសោធ​រវាង​គ្នា​លើ​ប្រធានបទ​គោល ផ្ដើម​ពី​ស្ថានភាព នៃ​វិស័យ​មុខងារ​សាធារណៈ នៃ​ប្រទេស​ទាំងពីរ កិច្ច​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ និង​ឱកាស​នានា​សម្រាប់​យុវជន ថ្នាក់ដឹកនាំ​កម្ពុជា-ឥណ្ឌូណេស៊ី បាន​គូស​បញ្ជាក់​ពី​ការ​បន្ត​រក្សា និង​ពង្រីក​បន្ថែម​នូវ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ស៊ីជម្រៅ តាមរយៈ​ការ​យល់​ច្បាស់​ពី​មូលដ្ឋាន​ប្រវត្តិសាស្ត្រ នៃ​ទំនាក់ទំនង និង​ចំណងមិត្តភាព​ជា​ប្រពៃណី រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី ដើម្បី​រួមគ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែល​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​ដល់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ហ្វីលីពីន ចង់​បណ្ដេញ​ទូត​ចិន ក្រោយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាន់​តែ​ឡើង​កម្ដៅ

ព័ត៌មានជាតិ៥៥ នាទី មុន

សម្ដេចធិបតី៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង និងជំនាញទន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រធានាធិបតីកូរ៉េខាងត្បូងច្រានចោលការស៊ើបអង្កេតពិសេសលើភរិយារបស់លោក ពាក់ព័ន្ធកាបូប Christian Dior

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្សរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស៖ ការដឹកនាំអ្នកសារព័ត៌មានចុះយកព័ត៌មានផ្ទាល់តាមវិទ្យាស្ថានបណ្តុះបណ្តាល គឺជារឿងចាំបាច់

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជិត ៤ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម