ព័ត៌មានជាតិ
សមាជិកក្រុមប្រឹក្សាឃុំណាំតៅម្នាក់ បានធ្លាក់ពីលើដើមដូង បណ្តាលឲ្យស្លាប់ភ្លាមៗ
សមាជិកក្រុមប្រឹក្សាឃុំណាំតៅម្នាក់ បានបាត់បង់ជីវិតខណៈឡើងដើមដូងធ្លាក់ កម្ពស់ជិត១០ម៉ែត្រ នៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅភូមិកន្ទួត ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សូ ហុញ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិកន្ទួត ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មុខងារជាសមាជិកក្រុមប្រឹក្សាឃុំណាំតៅ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ បានមកពីផ្ទះរបស់ខ្លួនជិះម៉ូតូមកផ្ទះឪពុក ដើម្បីឡើងកាប់ដើមដូង ជនរងគ្រោះបានកាន់កាំបិតខ្វែវ ពេលដល់កដូង បានទាញធាងដូងដែលងាប់ទម្លាក់មកដីយកផ្លូវឡើង ក៏ស្រាប់តែធាងដូងដែលងាប់របេះ ជនរងគ្រោះក៏របូតដៃដែលអោបដើមដូងនោះ ធ្លាក់មកជាមួយត្រូវនឹងរបងព្រំដី មួយកន្លែងចំដើមទ្រូងនិងមួយកន្លែងទៀត ត្រូវសៀតផ្កាស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយពីកើតហេតុហើយសព ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕


អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ រស់នៅក្នុងតំបន់ក្រហម ឪពុកបង្កើតវ៉ៃកូនរហូតប៉ោងភ្នែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


