Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តកោះកុង យក​កូនឈើ​ជាង​២០០​ដើម ដាំ​ស្តារព្រៃឈើ​ឡើងវិញ​នៅ​តំបន់​ការពារ​

បានផុស

នៅ

ក្រោយ​មើលឃើញ​ពី​ហានិភ័យ​បាត់បង់​ព្រៃឈើ និង​ដីធ្លី​នៅ​តំបន់ការពារធម្មជាតិ អាជ្ញាធរ​ខេត្ត​កោះកុង ស្រុក​ថ្មបាំង សហការ​​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ​បាន​យក​កូនឈើ​ជាង​២០០​ដើម​ទៅ​ដាំ​ស្តារ​កូនឈើ​ឡើងវិញ​នៅ​ចំណុច​កោះ​ខ្យ៉ាង​។​

សកម្មភាព​ដាំ​ស្តារ​ព្រៃ​ឡើងវិញ ធ្វើឡើង​ចំ​ថ្ងៃ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ខ្មែរ​ផង និង​ជា​សារ​ក្រើនរំលឹក​ដល់​ពលរដ្ឋ និង​សាធារណជន​ចូលរួម​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន សុធា​រិ​ទ្ធ អភិបាលស្រុក​ថ្មបាំង គូសបញ្ជាក់​កាលពី​ថ្ងៃទី​១៤ ខែឧសភា​ថា ដីធ្លី​តំបន់​ការពារ​ជាង​២០​ហិច​តា​បាន​រង​ផលប៉ះពាល់​អំឡុង​ខែមេសាកន្លងទៅ ដោយសារ​ពលរដ្ឋ​ខិលខូច​លួច​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ​ដោយ​បំពាន​ច្បាប់ តែ​ទោះបីជា​អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន​បង្ក្រាប​ទប់ស្កាត់​បានជា​បន្ត​បន្ទាប់​។​

តាម​លោក​អភិបាលស្រុក​ថ្មបាំងអះអាងថា ក្រុម​ពលរដ្ឋ​ដែលជា​ជនសង្ស័យ​ទាំងនោះ សុទ្ធ​តែមាន​ដីធ្លី​ប្រើប្រាស់​គ្រប់គ្រាន់​ហើយ តែ​ដោយ​ភាព​លោភលន់​ហួសប្រមាណ​បន្ត​ទន្ទ្រាន​ដី​រដ្ឋ និង​ដីការ​ពារ​យ៉ាង​អនាធិបតេយ្យ​ទុក​លក់​ឱ្យ​ឈ្នួ​ញ​កណ្តាល​។ កន្លងទៅអាជ្ញាធរ​ស្រុក ព្រមទាំង​មន្ត្រី​បរិស្ថាន ធ្លាប់​ឃាត់ខ្លួន​មនុស្ស​ភ្លាមៗ ដោយ​បញ្ចូនទៅ​តុលាការ ក្រោយ​ពេលធ្វើ​សកម្មភាព​ទន្ទ្រាន​កាប់​ព្រៃ​យក​ដីកា​រពារ​។​

បទល្មើស​ធនធានធម្មជាតិ​ក្នុង​មូលដ្ឋាន​ស្រុក ត្រូវបាន​លោក អន សុធា​រិ​ទ្ធ ពន្យល់ថា អាជ្ញាធរមន្ត្រី​បរិស្ថាន និង​អង្ក​ការ ​វ៉ា​យ​អេ​ត តែង​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​ឈប់​កាប់​រុករក​ព្រៃឈើ​ដោយ​ការពារ​ដោយ​ច្បាប់​បន្ត ពុំនោះ​ទេ​រង​ការឃាត់ខ្លួន​ផ្តន្ទាទោស​ជាមិនខាន​។​

ចំណែក​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង លើកឡើង​ដែរ​ថា ការដាំ​ស្តារ​កូន​ព្រៃឈើ​២១០​ដើម​នេះ ​នៅ​ភូមិ​ត្រពាំង​ឈើ​ត្រាវ ឃុំ​ឬ​ស្សី​ជ្រុំ ជា​សារ​មួយ​ផ្ញើ​ដល់​ពលរដ្ឋ រួមគ្នា​ការពារ​និង​បញ្ឈប់​ការ​រុក​រាល​យក​ដីព្រៃ​ធម្មជាតិ​បន្តទៅទៀត ពីព្រោះថា​ ព្រៃឈើ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សំបូរ​បែប​ដល់​មនុស្សលោក ហើយក៏​ត្រូវឱ្យ​មនុស្ស​ការពារ​ព្រៃឈើ​វិញ​។ ប៉ុន្តែ​យើង​បំផ្លាញ​ព្រៃឈើ ទៅ​អនាគត​ព្រៃឈើ​ក៏​នឹង​បំផ្លាញ​ដល់​មនុស្សលោក​ដែរ​។​

ទាក់ទិន​នឹង​ដីធ្លី លោកស្រី​អភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្ត និង​មន្ទីរជំនាញ​បាន​វាស់វែង​ធ្វើ​ទិន្នន័យ​ជាក់លាក់​រួចរាល់​ពី​តំបន់​អភិរក្ស​ការពារ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង ដើម្បី​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ​។ ដូច្នេះ​សុំ​ចិត្ត​បងប្អូន​ពលរដ្ឋ​មួយចំនួន​តូច​កុំ​បន្ត​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់​។​

តាម​របាយការណ៍​លោក ហ៊ុន ម៉ាឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុងបង្ហាញថា កូនឈើ​ដាំ​ស្តារ​ឡើងវិញ​លើ​ផ្ទៃ​ទំហំ​ជាង​២​ហិកតា​នេះ មាន​៥​ប្រភេទ ដោយ​ទី​១​កូនឈើ​ក្រ​ញ៉ូ​ង ទី​២​ផ្ទឹត​ឧ​ត្ត​ម ទី​៣​កកោះ ទី​៤​ដួង​ថែម និង​ទី​៥​ស្តៅ​ព្រៃ​។ ក្នុងចំណោម​ទំហំ​ផ្ទៃដី​សរុប​រង​ផលប៉ះពាល់​ជាង​២០​ហិច​តា​ស្ថិតនៅ​តំបន់​ការពារ​អភិរក្ស​។​

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តអះអាងថា ក្រោយ​ដាំ​ស្តារ​ព្រៃ​នៅ​ចំណុច​ខាងលើ លោក សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ថ្មបាំង ក្រុមមន្ត្រី​បរិស្ថាន និង​អង្ក​ការ​ វ៉ា​យ​អេ​ត ដាក់​វេន​គ្នា​ឃ្លាំមើល​បន្ត​ដើម្បី​ការពារ​កូនឈើ​ទើប​ដាំ​ហើយ ប្រការ​ខ្លាចក្រែង​មាន​ពលរដ្ឋ​ខិលខូច​លួច​ដកចេញ​។​

ក្នុងស្រុក​ថ្មបាំង ក្រៅពី​ចំណុច​កោះ​ខ្យ៉ា​ង ក៏មាន​តំបន់​ព្រៃឈើ​ដ៏ទៃទៀត​រង​ការបំផ្លាញ​ដូចគ្នា​ដោយ​រដ្ឋបាល​ស្រុក និង​ខេត្ត​កំពុង​កំណត់​ពេលវេលា​នាំគ្នា​ដាំ​ស្តារ​ព្រៃ​ឡើងវិញ​បន្ត​ផងដែរ​៕

អត្ត​ប​ទ ៖ សិរី​វឌ្ឍនៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

សន្តិសុខសង្គម១ ថ្ងៃ មុន

ស្នងការខេត្តកំពត អញ្ជើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Santa kh ចូលបំភ្លឺ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព

ព័ត៌មានជាតិ២ ថ្ងៃ មុន

កំណត់បានទីតាំងសាងសង់​​​ស្ពាន​ឆ្លង​​កាត់ទន្លេ​វ៉ៃគោ​​លើ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ​-បាវិត

Sokha Hotels

ព័ត៌មានពេញនិយម