កីឡា
កីឡាករខ្មែរ-អាមេរិក សំ សុវណ្ណកេសា នឹងប្រកួតគុនចម្រុះជើងឯកអាស៊ី
កីឡាករប្រដាល់ខ្មែរ-អាមេរិក សំ សុវណ្ណកេសា នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង។

សំ សុវណ្ណកេសា ដែលមានកំណើនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានសាងភាពល្បីល្បាញនៅក្រៅប្រទេសទាំងការប្រកួតគុនខ្មែរ និងគុនចម្រុះ ប៉ុន្តែរូបគេមិនធ្លាប់បានប្រកួតតំណាងឲ្យកម្ពុជាទេ។ តាមរយៈការចេញប្រកួតទាំងគុនចម្រុះ គុនខ្មែរ និងឃីកបុកស៊ីង អ្នកគាំទ្រកម្ពុជាពិតជាចង់ឃើញរូបគេទទួលបានឱកាសក្នុងការប្រកួតតំណាងឲ្យជម្រើសជាតិកម្ពុជា។
ស្របពេលសហព័ន្ធកីឡាគុនចម្រុះកម្ពុជាបានទទួលរៀបចំការប្រកួតគុនចម្រុះជើងឯកអាស៊ី នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក និងកំពុងត្រូវការកីឡាករគុនចម្រុះដែលមានសមត្ថភាពផងនោះ សហព័ន្ធសម្រេចជ្រើសរើសយក សំ សុវណ្ណកេសា ដែលមានបទពិសោធគុនចម្រុះចូលរួមប្រកួតតំណាងជាតិកម្ពុជា។

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានត្រៀមកីឡាករ កីឡាការិនីចំនួន២០រូបដើម្បីប្រកួតគុនចម្រុះ ជ្រើសរើសជើងឯកអាស៊ី លើកទី២ ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤។ អត្តពលិកគុនចម្រុះដែលលេចធ្លោ និងមានឈ្មោះនៅពេលនេះ មានដូចជាកីឡាករគុនខ្មែរ ឈឿង ល្វៃ, ម៉ឺន មេឃា, មាស ម៉ើ, ចាន់ រតនា, ធាន អាត (ចាន់ សំអាត), កីឡាការិនី នៅ ស្រីពៅ, កីឡាការិនី អ៊ុំ ថារ័ត្ន, កីឡាករ ឡុង ឡា និង សំ សុវណ្ណកេសា។
សំ សុវណ្ណកេសា ដែលមានខ្សែក្រវាត់២ខ្សែបានប្រកួតដណ្តើមខ្សែក្រវាត់អាមេរិក (USA Championship) កាលពីខែធ្នូ ឆ្នាំ២០២៣។ រូបគេធ្លាប់បានប្រកួតនៅសង្វៀនធំលំដាប់ពិភពលោក Glory ពីរដង។

តាមការឲ្យដឹងពីគណៈកម្មាធិការជាតិអូឡាំពិកកាលពីថ្ងៃទី២៣ ខែមេសា លោក TANG GORDON អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) និងជាប្រធានសមាគមកីឡាគុនចម្រុះអាស៊ីបានចុះត្រួតពិនិត្យផ្ទាល់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកជាកន្លែងរៀបចំការប្រកួត។

ការប្រកួតគុនចម្រុះជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៣ បានធ្វើនៅទីក្រុងបាងកក ប្រទេសថៃ ដែលមានប្រទេសចំនួន១៩ចូលរួមប្រកួត។ ក្នុងនោះកម្ពុជាក៏បានបញ្ជូនកីឡាករទៅចូលរួមប្រកួតដែរដោយទទួលបានមេដាយសំរិទ្ធ២គ្រឿងគឺកីឡាករ ធាន អាត បានឈ្នះ១គ្រឿងក្នុងទម្ងន់៦០គីឡូក្រាម និង មាស ម៉ើ ឈ្នះ១គ្រឿងក្នុងទម្ងន់៧៧គីឡូក្រាម។ សម្រាប់ព្រឹត្តិការណ៍លើកទី២នៅទឹកដីកម្ពុជានឹងមានប្រទេសកាន់តែច្រើនថែមទៀត៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


