Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ប្រាប់ឱ្យអភិបាលស្រុក​បូទុមសាគរ ដែលចូលកាន់តំណែងថ្មី ត្រូវទប់ស្កាត់​បទល្មើសធនធានធម្មជាតិ

បានផុស

នៅ

លោកស្រី មិថុនា ភូថង អភិបាលខេត្តស្រ្តីដំបូងរបស់កម្ពុជា បានប្រាប់ដល់លោកអភិបាលថ្មី ស្រុកបូទុមសាគរ ចាំបាច់ទប់ស្កាត់ និងពង្រឹងការលើកកម្ពស់គ្រប់គ្រងថែរក្សាការពារដីព្រៃក្នុងតំបន់អភិរក្ស។

ការដាស់ស្មារតីរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅពេលនេះធ្វើឡើងក្នុងពិធីប្រកាសតែងតាំងមុខតំណែងលោក ក្រូច បូរីសីហា ជាអភិបាលថ្មីនៃស្រុកបូទុមសាគរ ជំនួសលោក ហាក់ ឡេង ដែលឡើងទៅកាន់តំណែងអភិបាលរងខេត្តកោះកុង កន្លងទៅថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី មិថុនា ភូថង គូសបញ្ជាក់ទៀតថា ការពង្រឹងការគ្រប់គង និងការការពារធនធានធម្មជាតិ ដោយសារភូមិ​សាស្ត្រ​ខេត្តកោះកុង គ្របដណ្ដប់ភាគច្រើនដោយតំបន់ការពារអភិរក្ស ហើយតែងតែទទួលរងនូវការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានកាន់កាប់ដីព្រៃដីដោយខុសច្បាប់។ ហេតុដូច្នេះ លោកអភិបាលថ្មីស្រុកបូទុមសាគរ ត្រូវលើកកម្ពស់ការគ្រប់គ្រង ថែរក្សាការពារ ធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈ ដោយខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទឱ្យបានជាប់ជាប្រចាំ។ ជាពិសេសបន្តបង្កើនការផ្សព្វផ្សាយអប់រំ បំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។

ក្រៅពីការណែនាំឱ្យទប់ស្កាត់បទល្មើសធនធានធម្មជាតិ លោកស្រីអភិបាលខេត្តកោះកុង ក៏ដាក់បទបញ្ជាផ្ទាល់មាត់ទៅកាន់អាជ្ញាធរសមត្ថកិច្ចស្រុកបូទុមសាគរ និងបណ្តាក្រុងស្រុកផ្សេងៗទៀត អនុវត្តការបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់ឱ្យអស់ និងម៉ឺនម៉ាត់បំផុត តបនឹងបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចៀសវាងប្រជាពលរដ្ឋបន្តរងគ្រោះព្រោះការញៀនល្បែង។ រីឯការផ្តល់សេវារដ្ឋបាលសាធារណៈ ក៏ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ប្រកបដោយភាពយកចិត្តទុកដាក់ខ្ពស់លើបែបបទរដ្ឋបាល ព្រមទាំងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវានានា កាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។

បញ្ហាទាំង៣ចំណុចនេះ ត្រូវបានលោក ក្រូច បូរីសីហា អភិបាលថ្មីស្រុកបូទូមសាគរ បានប្តេជ្ញាចិត្តពុះពារអនុវត្តការងារដោយឈរលើស្មារតីទទួលខុសត្រូវលើតួនាទីតំណែងរបស់ខ្លួនដែលត្រូវបានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកោះកុង ផ្តល់ទំនុកចិត្តមកអោយខ្លួន។

លោកអភិបាលស្រុកបូទុមសាគរ ថ្លែងថា រាល់សំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ លោកនឹងតាមដានពិនិត្យចំពោះការផ្តល់សេវារដ្ឋបាលសាធារណៈ ដោយធ្វើយ៉ាងណាលឿនឆាប់រហ័ស ទាន់ពេលវេលា និងតម្លាភាព ចៀសវាងការថ្នាំងថ្នាក់ណាមួយរបស់ពលរដ្ឋមូលដ្ឋាន។ ទៀតសោត លោកប្រឹងប្រែងដោះស្រាយវិវាទបញ្ហានានាត្រឹមតែថ្នាក់មូលដ្ឋានប៉ុណ្ណោះ ដោយសំដៅកាត់បន្ថយការប្តឹងផ្តល់ទៅកាន់តុលាការ ដោយពួកគាត់អាចចំណាយពេលវេលា និងថវិកា ជាដើម ក្នុងន័យជួយលើកកម្ពស់សេដ្ឋកិច្ចសង្គម និងភាពសុខុដុមរមនា ឆ្លើយតបនឹងគោលការណ៍ដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានជាធរមាន៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម