ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង និងខេត្តមួយនៅវៀតណាម សន្យាលើកម្ពស់វិស័យទេសចរណ៍ កសិកម្ម និងពាណិជ្ជកម្ម រួមគ្នា
អាជ្ញាធរខេត្តកោះកុង និងខេត្តគៀងយ៉ាង ប្រទេសវៀតណាម បានសន្យារួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ពាណិជ្ជកម្ម និងកសិកម្មឱ្យកាន់តែល្អប្រសើរថែមទៀត ខណៈការងារបានផ្តល់នូវប្រាក់ចំណូលខ្ពស់ដល់ប្រជាពលរដ្ឋទាំងពីរ។

ក្រៅពីការងាររុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមអំឡុងពេលកម្ពុជាមានសង្រ្គាម លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង បានលើកឡើងពីវិស័យស្នូលសំខាន់ចំនួន៣ ដើម្បីលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំបន្ទាប់ទៀត។ លោកអភិបាលរងខេត្តកោះកុង ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារលទ្ធផលកិច្ចសហប្រតិបត្តិការរវាងខេត្ត និងរដ្ឋបាលខេត្តគៀងយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងប្តេជ្ញាចិត្តរួមគ្នាធ្វើយ៉ាងណាចូលរួមទំនាក់ទំនងផ្នែកពាណិជ្ជកម្ម កសិកម្ម និងវិស័យទេសចរណ៍កាន់តែខ្លាំងក្លា។

អាជ្ញាធរខេត្តកោះកុង រំលេចទៀតថា ការងារសហការគ្នា៥ឆ្នាំមកនេះ គឺទទួលបានជ័យគួរឲ្យកត់សំគាល់ តបតាមរយៈការការពារសន្តិសុខ សណ្ដាប់ធ្នាប់ បង្ការ ក៏ដូចជាទប់ស្កាត់សកម្មភាពបទល្មើសនានាតាមផ្លូវទឹក។
គួរជម្រាបថា កិច្ចប្រតិបត្តិការលើពាណិជ្ជកម្ម និងទេសចរណ៍ ត្រូវបានខេត្តទាំងពីរយកចិត្តទុកដាក់ជាច្រើន ដើម្បីរួមចំណែកជំរុញការនាំចេញនាំចូល និងកំណើនទេសចរណ៍រួមគ្នា។ ការទិញលក់ ផ្លាស់ប្តូរទំនិញ ត្រូវបានបង្កលក្ខណៈងាយស្រួល ហើយបរិយាកាសធុរកិច្ច ទេសចរណ៍ ត្រូវបានធានាសុវត្ថិភាពបានល្អ។

ដោយឡែកលោក ង្វៀង ថាញ់ញ៉ាន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ក៏ថ្លែងអំណអរគុណយ៉ាងខ្លាំងជូនចំពោះរដ្ឋបាលខេត្តកោះកុង កងកម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ព័ន្ធជំុវិញខេត្តកោះកុងដែលបានប្រឹងប្រែងសម្រេចបាននូវលទ្ធផលការរវាងគ្នា និងគ្នាប្រកបដោយផ្លែផ្កា។ ទោះបីជាមានការបញ្ហារីករាលត្បាតនៃជំងឺកូវីដ១៩ក៏ដោយ។

លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង រម្លឹកដែរថា ខេត្តកោះកុង និងខេត្តគៀងយ៉ាង ចាប់ដៃគ្នាសហការការងារតាមប្រព័ន្ធអនឡាញអំឡុងពេលជំងឺកូវីដ គ្រាដំណាក់កាលនោះពិបាកក្នុងការទំនាក់ទំនងផ្ទាល់។ ប៉ុន្តែចាប់ពីពេលនះតទៅ ខេត្តទាំងពីរនេះ នឹងពង្រីកការផ្តល់ព័ត៌មាន កិច្ចប្រជុំដោយផ្ទាល់ជាមួយក្រុមការងារជំនាញ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗប្រកបដោយគុណភាពខ្ពស់ជាងមុន។ ជាពិសសការបង្រ្កាបបទល្មើសតាមព្រំដែនទឹកសមុទ្រ ជីកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត ព្រមទាំងការផ្សព្វផ្សាយអប់រំវប្បធម៌សិល្បៈ៕
អត្តបទ៖ សិរីវឌ្ឍនៈ






-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


