Connect with us

ព័ត៌មានជាតិ

ចុះបង្ក្រាបក្រុមអ្នក​កាប់ទន្ទ្រាន​ដីព្រៃលិចទឹក​ក្នុង​តំបន់​អភិរក្ស​ឃាត់ខ្លួនមនុស្ស៨នាក់

បានផុស

នៅ

​​ក្រុមអ្នក​ឈូសឆាយ​កាប់ឆ្ការ​គាស់​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​អភិរក្ស​យកមក​ធ្វើ​កម្មសិទ្ធិ​​ត្រូវ​កម្លាំង​អាវុធ​ហត្ថ​ចុះបង្ក្រាប​តាម​បទបញ្ជា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បញ្ជា​ឲ្យលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ក្នុងនោះ​ក៏មាន​កម្លាំង​អាវុធហត្ថ​ស្រុក​មង្គល​បូរី​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុ សា​ខន នាយរង​សេនាធិការដ្ឋាន ព្រមទាំង​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​បន្ទាយមានជ័យ បាន​ចុះ​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៨​នាក់ នៅវេលា​ម៉ោង​៩​ព្រឹក ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​រហាល​ធំ ស្ថិតក្នុង​ភូមិ​ស្ទឹង​កំបុត ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែលឃាត់ខ្លួន ១​ឈ្មោះ ប៉ោ ម៉ា​យ ភេទ​ប្រុស អាយុ៤៩​ឆ្នាំ ជា​មេការ ទី២​​ឈ្មោះ ឯក ឈី​រ៉ា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ អ្នកកាសែត ទី៣​ឈ្មោះ ទូច ចាន់​ណេង ភេទ​ប្រុស អាយុ៣១​ឆ្នាំ មុខរបរ បើក​អេសស្កា ទី៤​ឈ្មោះ នឿន ណុ​ច ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ បើក​អេស​ស្កា ទី៥​ឈ្មោះ មក់ វាសនា ភេទ​ប្រុស អាយុ២៨​ឆ្នាំ មុខរបរ បើក​អេស​ស្កា ទី៦​ឈ្មោះ សាវ គឹម​ឈឿន ភេទ​ប្រុស អាយុ២៨​ឆ្នាំ មុខរបរ បើក​គោយន្ត​ច្នៃ​ដឹក​ដី ទី​៧ ឈ្មោះ ឡា សំណាង ភេទ​ប្រុស អាយុ២៩​ឆ្នាំ មុខរបរ បើកឡាន​ដឹក​ដី ទី៨​ ឈ្មោះ​ ហៀ​ង គិ​ម​ហេង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ លក់​ឥ​វ៉ាន់អន​ឡាញ​។​ ក្នុងនោះ​កម្លាំង​អាវុធហត្ថ​បាន​ដកហូត​សម្ភារៈ​វត្ថុតាង​មក​ឈូសឆាយ​រួមមាន ​ត្រាក់ទ័រ​១ គ្រឿង ​​គោយន្ត៣គ្រឿង ​រថយន្ត​ច្នៃ​បែន​ដឹក​ដី​១គ្រឿង

​រថយន្ត​ដឹក​ដី១គ្រឿង ​អេសស្កា​កាយ​ដី​៣គ្រឿង កាណូតស្មាច់៨គ្រឿង ក្បូន​មាន​ដំបូល​ចំនួន​៨គ្រឿង ​ម៉ាស៊ីន​កាណូត១៦គ្រឿង​ ម៉ាស៊ីនបូមខ្យល់​១​គ្រឿង​ ​ម៉ូតូ​៣គ្រឿង ​ម៉ូតូ​កង់​បីឥណ្ឌា១ គ្រឿង ​ទូរស័ព្ទ៧ គ្រឿង ​និង​សម្ភារ​:​មួយចំនួនទៀត ។

លោក​វរសេនីយ៍ទោ ធៀ​ម ភក្ដី ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​បញ្ជូនមក​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​ចម្លើយ។

ជនសង្ស័យ​ចំនួន​៧​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​បើក​អេស​ស្កា និង​បើករថយន្ត​ដឹក​ដី​ឲ្យ​គេ​ប៉ុណ្ណោះ ដោយឡែក​ឈ្មោះ​ ហៀ​ង គិ​ម​ហេង បាន​ឆ្លើយ​សារភាពថា រូបគេ​និង​ប្ដី​របស់គេ​ឈ្មោះ គិ​ម សុធា​រ៉ា​ន់ បាន​ទិញ​ដីស្រែ​ពី​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិ​ស្ទឹង​កំបុត ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួន​សរុប​ប្រហែល​១៧​ហិកតា ហើយ​ប្ដី​របស់គាត់​ពិតជា​បាន​ឲ្យ​គេ​ឈូសឆាយ និង​លើក​ផ្លូវ​លើដី​នោះ​ក្នុង​គោល​បំ​ណង​ធ្វើ​គម្រោង​ពុះ​ដី​ល្វែង​លក់​ពិតប្រាកដ​មែន ។​ ដោយ​ផ្អែកលើ​ការស៊ើបអង្កេត​ឃើញថា​ ដី​ដែល​ឈ្មោះ ​ហៀ​ង គិ​ម​ហេង និង​ប្ដី​ឈ្មោះ ​គិម សុធា​រ៉ា​ន់ ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ខាងលើ គឺជា​ដី​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ខេត្ត​។​

ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ​ពិតជា​មានការ​ជាប់​ពាក់ព័ន្ធ​ក្នុង​សកម្មភាព ឈូសឆាយ កាយ​ដី ចាក់​ធ្វើ​ផ្លូវ នៅ​ចំណុច​រហាល​ធំ ពិតប្រាកដ​មែន​។ ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ព្រឹកថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ ចំណែក​វត្ថុតាង​ខាងលើ​ត្រូវបាន​រក្សាទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ជា​បណ្ដោះអាសន្ន​ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម