ព័ត៌មានជាតិ
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងថានឹងមិនលើកលែងជាដាច់ខាតចំពោះជនល្មើសដែលលួចឈូសឆាយដីព្រៃលិចទឹក
កំពង់ឆ្នាំង ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ មន្ត្រីជំនាញរដ្ឋបាលជលផលដឹកនាំដោយលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៦ ០៧ ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យទៅលើទីតាំងដីព្រៃលិចទឹកក្នុងតំបន់ ៣មួយកន្លែងនៅចំណុចយាយភាជ ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង មន្ត្រីជំនាញបានឃើញសកម្មភាពគ្រឿងចក្រ៣គ្រឿងកំពុងធ្វើ សកម្មភាពឈូសឆាយនៅចំណុចខាងលើ នេះបើតាមការបញ្ជាក់ពីមន្ត្រីជំនាញរដ្ឋបា លជលផលម្នាក់ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដែលបានចូលរួមក្នុងការចុះពិនិត្យសកម្មភាពឈូសឆាយ ដីព្រៃលិចទឹកក្នុងតំបន់ចំណុចខាងលើនេះ។

ករណីនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ១០ ខែកក្កដានេះឲ្យដឹងថា ករណីនេះលោកគ្រាន់តែបានទទួលដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយរប ស់បណ្ដាញសង្គមមួយចំនួនតែប៉ុណ្ណោះលោកពុំទាន់ទទួលបានរបាយការណ៍ពីមន្ត្រីជំនាញរបស់លោកច្បាស់លាស់នៅឡើយទេ លោកនឹងរង់ចាំមើលរបាយការណ៍ពីមន្ត្រីជំនាញរបស់លោកសិន ប្រសិនបើរកឃើញមានការចូលឈូសឆាយដីព្រៃ លិចទឹករបស់រដ្ឋពិតមែន លោ កនិងសុំគោលការណ៍ពីលោកអភិ បាលខេត្តដើម្បីរៀបចំគណៈកម្មការចម្រុះចុះពិនិត្យ ទីតាំងភូមិសាស្ត្រខាងលើនេះនឹងទីតាំងមួយ ចំនួនទៀតស្ថិតក្នុងចំណុចក្បែរៗគ្នាដែលមានការឈូសឆាយនោះ។

លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា លោកនិងអនុវត្តនីតិវិធីច្បាប់ទី១.រៀប ចំរបាយការណ៍បញ្ជូនទៅតុលាការ, ទី២- លោកនិងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ដើម្បីនាំខ្លួនយកមកអនុវត្តទោសតាមនីតិវិធីរបស់តុលាការដោយមិនមាន ការលើកលែងនោះឡើយ ។ព្រោះករណី នេះមិនត្រឹមតែផ្គើនច្បាប់តែប៉ុណ្ណោះទេ ថែម ទាំងបានប្រឆាំងយ៉ាងធ្ងន់ធ្ងរជាមួយ នឹងបទបញ្ជារបស់សម្ដេចតេជោទៀត ផង។

ដោយឡែកលោក លី ឡា នាយខណ្ឌរដ្ឋ បាលជលផលកំពង់ឆ្នាំង បានបញ្ជាកឱ្យដឹងថា ករណីនេះលោកបានទទួលសេចក្តីរាយការណ៍ពីលោកនាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងខ្លះៗហើយ ដែលបានបញ្ជាក់ថា មន្ត្រីជំនាញរបស់លោកបានរកឃើញការឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋមានទំហំ ខូចខាតដីតំបន់បីជាដីព្រៃ លិចទឹកហូតជាង៥០ហិកតា ក្នុងនោះមន្ត្រីជំនាញរបស់លោកក៏បានរឹបអូសបានវត្ថុតាងមានម៉ូតូចំនួន៣គ្រឿងរបស់ជនសង្ស័យបានបន្សល់ទុកនៅកន្លែងកើតហេតុផងដែរ។ ករណីនេះមន្ត្រីជំនាញរបស់លោកមានវត្ថុតាងនៅក្នុងដៃស្រាប់ ហើយ សម្រាប់ស្រាវជ្រាវវែកមុខរកជនល្មើសយកមកផ្ដន្ទាទោសទៅតាមច្បាប់។
ជុំវិញករណីខាងលើនេះ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ ឆ្នាំង ដែលលោកបានដឹកនាំកម្លាំងចុះទៅពិនិត្យទី តាំងដែលជនល្មើសលួចចូលឈូសឆាយបំផ្លិចបំផ្លាញដីព្រៃលិ ចទឹករបស់រដ្ឋខាងលើនេះ លោកក៏បានប្រាប់ តាមទូរស័ព្ទនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះថា ករណីខាងលើនេះបន្ទាប់ពីលោកទទួលបានការណែនាំរបស់លោកប្រធានមន្ទីរកសិកម្ម លោកក៏បានដឹកនាំកម្លាំងចុះ ទៅពិនិត្យនិងចុចរកលេខកូដនិយាមកានៅលើទីតាំងដីនោះជាក់ ស្ដែង ជាលទ្ធផលរកឃើញថា ដីនោះជាដីព្រៃលិចទឹករបស់រដ្ឋ(ដីតំបន់៣)ស្ថិតក្នុងចំណុចយាយភាជ ក្នុងភូមិឯលិច ឃុំច្រ ណូក ស្រុកកំពង់លែងត្រូវបានគេលួចឈូសឆាយទំហំ៥ ២.៩៦ ហិកតា។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ លោកក៏បានឃើញគ្រឿងចក្រចំនួន៣គ្រឿងកំពុងធ្វើសកម្មភាព តែនៅពេលដែលឃើញក្រុមសមត្ថកិច្ចរបស់លោកចុះទៅដល់ ពួកគេក៏បានបើកគ្រឿងចក្រគេចអស់ ដោយបន្សល់ទុកម៉ូតូចំនួន៣ គ្រឿងដែលជារបស់ក្រុមជនសង្ស័យនៅ កន្លែងកើតហេតុ៕
ដោយ ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


