ព័ត៌មានជាតិ
កូនឈើ ១៥,០០០ដើម ត្រូវបានដាំនៅតំបន់ព្រៃលិចទឹក ជុំវិញបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តសៀមរាប
នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២នេះ ក្រសួងបរិស្ថាន បានបន្តដាំកូនឈើ ១៥, ០០០ដើម នៅតំបន់ព្រៃលិចទឹក តំបន់៣ នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ពិធីដាំកូនឈើនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងគណៈអភិបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន យុវជន ប្រជាពលរដ្ធ និងសិស្សានុសិស្សជាច្រើននាក់ នៅភូមិទី ៦ សង្កាត់ចុងឃ្នាស់ ក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងឱកាសនោះលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានចូលរួមការពារ និងអភិរក្សព្រៃលិចទឹកតំបន់ ៣ ក្នុងភូមិសាស្រ្តខេត្តសៀមរាន ដើម្បីធ្វើឲ្យមានជីវៈចម្រុះសម្បូរបែប លើកស្ទួយជីវភាពសហគមន៍ឲ្យរុងរឿង និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
ចំណែកលោក សេន ណាស៊ី បានលើកឡើងថា ការដាំស្តារឡើងវិញដើមឈើ នៅតំបន់ព្រៃលិចទឹកតំបន់ ៣ នៃបឹងទន្លេសាបនាពេលនេះ ស្របនឹងការប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ថែភពផែនដី ដើម្បីសុខភាពយើង ដែលបំផុសគំនិតចូលរួមថែរក្សាព្រៃឈើឲ្យបានគង់វង្ស ដែលជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ»។

លោកអនុរដ្ឋលេខាធិការ បានចាត់ទុកថា ការចូលរួមពីអ្នកពាក់ព័ន្ធដាំស្តារព្រៃលិចទឹក គឺការទទួលខុសត្រូវ លើការគ្រប់គ្រងធនធានធម្មជាតិ អនាគតភូមិ ឃុំ និងជាជោគវាសនានៃមាតុភូមិយើង។
សូមបញ្ជាក់ថា នេះជាលើកទី២ ដែលការដាំស្តារឡើងវិញ នៅតំបន់ព្រៃលិចទឹកតំបន់ ៣ នៃតំបន់បឹងទន្លេសាប រៀបចំក្នុងភូមិសាស្រ្តខេត្តសៀមរាប ដោយមានកូនឈើ ១៥,០០០ដើម រួមមានដើមសណ្តាន់ និងម្តេញ នៅលើដីចំនួន ៣៥ហិកតា។

ក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំដាំស្តារព្រៃលិចទឹក នៅតំបន់៣ នៃបឹងទន្លេសាប លើកទី ១ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ មានកូនឈើចំនួន ២,០០០ដើម លើដីទំហំ ៥ហិចតា៕



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


