ព័ត៌មានជាតិ
អាមេរិកគាំទ្រដល់បទឈប់ក្នុងតំបន់ហ្គាហ្សា តែចុះហត្ថលេខាលក់អាវុធទៅឱ្យអ៊ីស្រាអែល
យោងតាមរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានឲ្យដឹងថា រដ្ឋបាលលោក ចូ បៃដិន បានយល់ព្រមលើការលក់អាវុធ ក្នុងទំហំទឹកប្រាក់ចំនួន ៧៣៥ លានដុល្លារ ទៅឲ្យអ៊ីស្រាអែល ចំពេលការវាយប្រហារកំពុងបន្តរបស់ទីក្រុង Tel Aviv ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ។
កាសែត Washington Post បានរាយការណ៍ថា ការសម្រេចចិត្តយល់ព្រម លើការលក់អាវុធនេះ ត្រូវបានធ្វើឡើងយូរមកហើយ ពោលកាលពីថ្ងៃទី ៥ ខែឧសភា ប្រហែលមួយសប្តាហ៍ មុនពេលអំពើហិង្សាកាន់តែកើនឡើង ។

យ៉ាងណាមិញ ការសម្រេចឲ្យមានភ្លើងខៀវ សម្រាប់ការលក់អាវុធ ដែលភាគច្រើនជាអាវុធយុទ្ធសាស្រ្ត វាយប្រហារដោយផ្ទាល់ បានធ្វើឲ្យមានការប្រឆាំងក្នុងចំណោមសមាជិកមួយចំនួន នៃគណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន រួមទាំងសមាជិកសភាលោកស្រី Ilhan Omar ផងដែរ ដោយសារតែចំនួនអ្នកស្លាប់ ពីការវាយប្រហារតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល នៅតែបន្តកើនឡើង ។
បន្ថែមពីនេះ ការអនុម័តលក់អាវុធទៅឲ្យអ៊ីស្រាអែល ក៏បានធ្វើឡើង បន្ទាប់ពីសេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានសម្តែងការគាំទ្រ ចំពោះបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា អំឡុងពេលលោកហៅទូរសព្ទលើកទី ២ ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃចន្ទ ។

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


