Connect with us

ព័ត៌មានជាតិ

ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ ទណ្ឌិត​ចំនួន​២៧​នាក់​ ទទួល​បាន​ការលើក​លែង​ទោស ពី​៣​ខែ ដល់​៦​ខែ

បានផុស

នៅ

ក្នុង​ឪ​កាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ទណ្ឌិត​ចំនួន​២៧​នាក់​ទទួលបាន​ការលើក​លែង​ទោស ពី​៣​ខែ និង​៦​ខែ​។​ ការលើកលែងទោស​នេះ​ ដោយមាន​ការចូលរួម លោក គឹ​ង​វណ្ណ អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ តេ ង​សម័យ​ព្រះរាជអាជ្ញារង​ខេត្តបន្ទាយមានជ័យ លោក ​អ៊ុង​ សុ​ី​ផាន ​ឧ​ត្ត​ម​អត្ថា​នុ​រក្ស​ថ្នាក់​លេខ​២​និង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទ​យ​មានជ័យ​និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត នៅ​ព្រឹក ថ្ងៃទី​១៩ ខែ ឧសភា ឆ្នាំ ២០២១​នៅក្នុង​ពន្ធនាគារ​ផ្ទាល់ ស្ថិតក្នុង​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ុង ​ស៊ី​ផាន ​ឧត្តមអត្ថានុរក្ស​ថ្នាក់​លេខ​២​ និង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​បាន​​ឲ្យ​ដឹង​ថា​ ជន​ជាប់ឃុំ​ក្នុង​ពន្ធ​គារ​ខេត្ត​បន្ទាយមានជ័យ ​កំពុង​ឃុំ​ជាក់​ស្តែង​ មាន​ចំនួន​សរុប​១.៥៧៧​នាក់​ក្នុង​នោះ​ស្រី​មាន​ចំនួន​៩៩​នាក់​។ ជន​ត្រូវ​ចោទ​មាន​ចំនួន ២៤៩​នាក់​ស្រី​១១​នាក់ ជនជាប់ចោទ​មាន​ចំនួន​២៤៩​នាក់ ស្រី​មាន​ចំនួន​១៧​នាក់​ពិរុទ្ធជន​មាន​ចំនួន​៧៧៣​នាក់ ស្រី​មាន​ចំនួន​៤៦​នាក់ ទណ្ឌិត​មាន​ចំនួន​៣២៦​នាក់ ស្រី​មាន​ចំនួន​២៥​នាក់ អនីតិជន​មាន​ចំនួន​១២៥​នាក់​ស្រី​៦​នាក់ ចាប់​ចូល​ថ្មី​មេខ្យល់​មាន​ចំនួន​៧៤​នាក់​ស្រី​៧​នាក់​។​

លោក ​អ៊ុង​ ស៊ី​ផាន​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ​បាន​អនុវត្ត​នៅ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដូចជា​ការអប់រំ​កែប្រែ​ស្ដា​រនិតិ​សម្បទា ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​ នៅ​ក្នុង​ពន្ធនាគារ​ការងារ​កសិក​ម្ម​សិប្បកម្ម ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ ។​ក្រៅពីនេះ ​អង្គភាព​មាន​ប៉ុស្តិ៍​សុខភាព​មួយ​ខ្នង​ ដែល​គ្រប់គ្រង​ដោយ​អង្គភាព​ផ្ទាល់​នឹង​មាន​ផ្នែក​សុខាភិបាល​ជា​អ្នកទទួលខុសត្រូវ​។ ​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​អង្គភាព​បាន​យកចិត្តទុកដាក់​លើ​គោលនយោបាយ​កំណែទម្រង់​ពន្ធនាគារ​ គឺ​ការអប់រំ​កែប្រែ​និង​ស្ដារ​នីតិសម្បទា​ដល់​ជន​ជាប់ឃុំ ​ដែល​មាន​អប់រំ​ផ្លូវចិត្ត​រៀន​អក្សរ​ខ្មែរ​គ្រប់​ចំណេះដឹង ចំណុច​នេះ​អង្គភាព​បាន​យកចិត្តទុកដាក់​ធ្វើការ​បែងចែក​ចំណាច់​ថ្នាក់​សន្តិសុខ ​ដែលជា​មូលដ្ឋាន​សម្រាប់​ស្មើ​សុំ​បន្ធូរបន្ថយ​និង​លើក​លេង​ទោស​ដល់​ទណ្ឌិត​ស្របតាម​នីតិវិធី​ច្បាប់​។ ​លោក ​អ៊ុង​ ស៊ី​ផាន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ជន​ជាប់ឃុំ​ទាំងអស់​ ត្រូវ​បាន​ប្រធាន​ពន្ធនាគារ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជូន​ដល់​គាត់​មានដូចជា រៀន​កាត់ដេរ រៀន​ជួសជុល​គ្រឿង​អេ​ឡិ​ត​ត្រួ​និ​ក រៀន​ជួសជុល​ម៉ូតូ រៀន​ភ្លេងសម័យ រៀន​កាត់សក់ រៀន​អក្សរ​ខ្មែរ​ជាដើម ​ក្នុង​នោះ​ជន​ជាប់ឃុំ ​ត្រូវ​បាន​បន្ធូរបន្ថយ​ទោស​លើកលែងទោស​ក្នុង​១​ឆ្នាំ មាន​ចំនួន​៣​លើក​។

​ក្នុងនោះ​លោក ​គឹ​ង វ​ណ្ណះ​ បាន​​ឲ្យ​ដឹងថា​ ការ​បន្ធូរបន្ថយ​ដល់​ទណ្ឌិត​ចំនួន​២៧​នាក់ ​ក្នុងនោះ​លើកលែងទោស​មាន​រយៈ​ពេល​៣​ខែ​មាន​ចំនួន​១៧​នាក់ ​បន្ធូរ​បន្ថយ​ទោស​រយៈ​ពេល​៦​ខែ​មាន​ចំនួន​១០​នាក់​មាន​ស្រី​១​នាក់​។​ លោក​ គឹ​ង វ​ណ្ណះ បានធ្វើការ​ផ្ដាំផ្ញើ​ដល់​អ្នក​ជាប់ឃុំ​ទាំងអស់​ក្រោយពី​ស្គាល់​រសជាតិ​ជាប់គុក​ហើយ​ ចេញ​មកវិញ ​ត្រូវ​ចេះ​កែខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ ពលរដ្ឋ​ល្អ​ទើប​អាច​រស់នៅ​ក្នុង​សង្គម​បាន​ស្រួល​ផង​ដែរ​៕

អត្ថបទ៖ ​វ៉ាន់ ណា​ង

សូមចុចអាន៖ ​ក្រុងបូកគោទើប​បង្កើតថ្មី ឈាន​ទៅ​​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអភិវឌ្ឍក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម