Connect with us

ព័ត៌មានជាតិ

ទឹកហូរកាត់ផ្ដាច់ផ្លូវ! អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ២ ភ្នំពេញ-តាកែវ សូមរកផ្លូវវាង

បានផុស

នៅ

យោងតាមមន្រ្តីជំនាញមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តតាកែវ បានបញ្ជាក់ឱ្យដឹងថា៖ រហូតមកដល់ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ស្ពាននៅម្ដុំខាងជើងផ្សារស្វាយព្រៃ នៅបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ត្រូវបានទឹកហូរច្រោះខ្លាំងនោះ គឺមិនទាន់ជួសជុលរួចរាល់នោះទេ។ ហេតុដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរកាត់ផ្លូវជាតិលេខ២ គោលដៅភ្នំពេញ-តាកែវ សូមស្វែងរកផ្លូវវាងជាបណ្ដោះអាសន្នសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា ​តាំងពី​ថ្ងៃទី​១៨ ខែឧសភា រហូតមកដល់​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ទឹកស្ទឹងស្លាគូរបាន​ហូរ​ច្រោះ​ខ្លាំងកាត់ ទីតាំង​ស្ថាបនា​ស្ពាន​មួយកន្លែងនៅ​ទីតាំងខាងលើ ទើបធ្វើឱ្យអាជ្ញាធរផ្អាករាល់ការធ្វើដំណើរជាបណ្ដោះអាសន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម