Connect with us

ព័ត៌មានជាតិ

សហព័ន្ធស្រូវអង្ករគ្រោងចុះបញ្ជីអង្ករសែន​ក្រអូប និង​ដំណើប​ស្បៃ​មង្គល​ជាម៉ាកសមូហភាព

បានផុស

នៅ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​លើក​ជា​សំណើ​ក្នុងការ​ស្វាគមន៍​នូវ​កិច្ចសហការជាមួយនឹង​សហគ្រិន​ខ្មែរ (Khmer Enterprise) លើ​ការផ្សព្វផ្សាយ ​និង​ធ្វើ​ទីផ្សារ​ប្រភេទ​អង្ករ២​បន្ថែមទៀតគឺ ​សែន​ក្រអូប និង​ដំណើប​ស្បៃ​មង្គល​ដែល​ពេលនេះ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជាបាន និងកំពុង​តែ​ចាប់ផ្តើម​នូវ​គម្រោង​ចុះបញ្ជី​ម៉ាក​សមូហភាព (Collective Mark) និង​ សម្ភោ​ធ​ម៉ាក​ទាំង​២​នេះក្រោម​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្មកម្ពុជា​-​អូស្ត្រាលី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលកន្លងទៅសហព័ន្ធស្រូវអង្ករកម្ពុជាបានចុះបញ្ជីម៉ាកវិញ្ញតកម្មអង្ករម្លិះអង្គរ (Certification mark) ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាម្តងរួចមកហើយ។ បន្ថែមពីនេះសហព័ន្ធនឹងចុះអនុស្សារណៈយោយល់ជាមួយចិន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយជំរុញការនាំចេញម៉ាកអង្ករ ដែលបានបញ្ជាក់គុណភាព និងចុះបញ្ជីរួច ជាពិសេសអង្គរម្លិះ និងសែនក្រអូប៕

អត្ថបទ៖ Ban Rith

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម