Connect with us

ព័ត៌មានជាតិ

ជនជាប់ឃុំ ១៨នាក់ ក្នុងពន្ធនាគារព្រៃស ម១ រកឃើញវិជ្ជមានកូវីដ-១៩

បានផុស

នៅ

មណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស ម១) មានជនជាប់ឃុំចំនួន១៨នាក់ វិជ្ជមានជំងឺកូវីដ-១៩។ នេះបើយោងតាម លិខិតចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដែលប្រធានមណ្ឌលអ់រំកែប្រែទី១ ដាក់សំណើជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ។

ប្រធានមណ្ឌលអប់រំកែប្រែទី១ លោក យិន គន្ធ បានដាក់សំណើទៅប្រធានសាលាដំបូងរាជធានី សុំផ្អាកនាំជនជាប់ឃុំទៅជំនុំជំរះ និងសាកសួរនៅសាលាដំបូងរាជធានី មួយរយៈ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

ប្រធានមណ្ឌលអប់រំកែប្រែទី១ បានជម្រាបជូនប្រធានសាលាដំបូងរាជធានី ថា នៅមណ្ឌលអប់រំកែប្រែទី១ មានជនជាប់ឃុំចំនួន១៨នាក់ មានវិជ្ជមានជំងឺកូវីដ១៩ បច្ចុប្បន្នមណ្ឌលកំពុងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ យកសំណាកពិនិត្យធ្វើតេស្តរកជំងឺកូវីដ-១៩៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម