Connect with us

ព័ត៌មានជាតិ

អ្នកជំនាញសេដ្ឋកិច្ច៖ ការបើកផ្សាររដ្ឋនឹងជួយឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលឡើងវិញ

បានផុស

នៅ

បន្ទាប់ពីបានបិទអស់រយៈពេលជិតមួយខែ ទីបំផុតរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចឱ្យបើកដំណើរការផ្សារ​រដ្ឋចំនួន២៥ឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ ដើម្បីសម្រួលដល់សកម្មភាពទិញលក់ និងចរន្តសេដ្ឋកិច្ចមួយចំនួននៅក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គី សេរីវឌ្ឍ បណ្ឌិតផ្នែកសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវនៅរាជ្យបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា៖ «នេះបង្ហាញពីការដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយសាររាជរដ្ឋាភិបាលអាចគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩បានច្រើន ដោយនៅភ្នំពេញនៅសល់តែតំបន់លឿងទុំ និងតំបន់លឿងប៉ុណ្ណោះ។ ម្យ៉ាងទៀត ការបើកច្រកសេដ្ឋកិច្ចឡើងវិញនឹងជួយស្រោចស្រង់សេដ្ឋកិច្ចគ្រួសារ ដោយសារប្រជាពលរដ្ឋមួយចំនួនដែលជាអាជីវករលក់ដូរមិនអាចរកប្រាក់ចំណូលបានក្រោយពេលបិទផ្សាររដ្ឋ»។ លោកបណ្ឌិត គី សេរីវឌ្ឍ បានបន្តថា ការបើកផ្សារឡើងវិញអាចនឹងជួយបន្ធូរបន្ថយថ្លៃទំនិញមួយចំនួនដូចជាបន្លែ ត្រីសាច់ជាដើម ដែលបានឡើងថ្លៃខ្លាំងពេលមានការបិទខ្ទប់រាជធានីភ្នំពេញ ខណៈផ្សាររដ្ឋទាំងអស់ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន។ 

ទោះជាយ៉ាងណា លោកបណ្ឌិត ចាន់ សុផល បានបន្តថា ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ឡើងវិញនៅតែមាន ពីព្រោះប្រជាពលរដ្ឋយើងភាគច្រើននៅបន្តប្រើប្រាស់ក្រដាសប្រាក់នៅពេលដោះដូរលុយទៅវិញទៅមក។ ម្យ៉ាងទៀត ប្រជាពលរដ្ឋអាចនឹងខ្វះខាតក្នុងបញ្ហាគម្លាតសង្គម ពីព្រោះទីផ្សារជាកន្លែងចង្អៀត ដូច្នេះគេគួររៀបចំធ្វើយ៉ាងណាធានានូវគម្លាតសង្គម ពេលបើកផ្សារឡើងវិញ។

ផ្សារ​រដ្ឋ​ទាំងអស់នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ ​ចាប់ពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ២០២១។ រហូតថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកផ្សារ​រដ្ឋទាំងអស់ចំនួន២៥នៅទូទាំងរាជធានីភ្នំពេញនឹងត្រូវបើកដំណើរការឡើងវិញ៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម