ព័ត៌មានជាតិ
ផ្តល់អំណោយឧបត្ថម្ភដល់អ្នកធ្វើចតា្តឡីស័កតាមផ្ទះ ស្រុកព្រៃឈរ
នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆកា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការខេត្តប្រយុទ្ឋនឹងជំងឺកូវិត-១៩ បានដឹកនាំក្រុមការងារ រួមជាមួយ អាជ្ញាធរមូលដ្ឋានស្រុកព្រៃឈរ នាំយកអំណោយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈការពារ វីរុសកូវីដ-១៩ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ខេត្ត ជូនដល់ប្រជាពលរដ្ឋចំនួន៥ គ្រួសារ ដែលកំពុងចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះ ស្ថិតនៅភូមិព្រៃឈរ ស្រុកព្រៃឈរ។

នៅក្នុងឱកាសនោះ លោកប្រធានមន្ទីរសុខាភិបាល ខេត្ត បានពាំនាំការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងបានអប់រំដល់ពួកគាត់ចេះពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ជាមួយអាល់កុល ឬសាប៊ូ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលរលកទីពីរ នៃជំងឺកូវីដ-១៩ កុំឲ្យកើតឡើងក្នុងសហគមន៍៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


