Connect with us

ព័ត៌មានជាតិ

ដេននី ក្វាន់ បញ្ជាក់មូលហេតុមិន Live ភ្លាមៗ ពេលកើតហេតុ​

បានផុស

នៅ

ភ្នំពេញ ៖ មាន​សំនួរ​ចោទ​សួរតារាស្រីកញ្ញាដេននី ក្វាន់ ថា ហេតុអ្វីភ្លាមៗពេលកើតហេតុ នាងមិនព្រមធ្វើការ Live វីដេអូនិងបញ្ចេញការពិតឲ្យមហាជនបានដឹង ហេតុអ្វីទើបពេលនេះមកទាមទារយុត្តិធម៌ក្រោយសំណង១ម៉ឺនដុល្លារ?។

ឆ្លើយតបចម្ងល់​នេះ​កញ្ញា ដេននី ក្វាន់ បានបញ្ជាក់តាមរយ:ការ Live យប់មិញថា មូលហេតុដែលនាងមិន Live ភ្លាមៗពេលកើតហេតុ ព្រោះធ្វើតាមនីតិវិធីច្បាប់និងការស្នើសុំរបស់សមត្ថកិច្ច ដែលប្រាប់នាងថាទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយធ្វើការទៅតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាងបន្តថា បើសិនដឹងថាមានរឿងអយុត្តិធម៌បែបនេះសម្រាប់ខ្លួនភ្លាមៗ នាងនឹងធ្វើការLive ហើយ។ ម្យ៉ាងដោយជឿជាក់លើប្រព័ន្ធច្បាប់និងតុលាការក្នុងការរកយុត្តិធម៌ឲ្យនាងដែលជាជនរងគ្រោះ ក្នុងករណីម្ចាស់សណ្ឋាគារសមុទ្រមាសក្រុងកំពង់សោមលួចបង្កប់កាមរ៉ា​ក្នុងបន្ទប់នាងគេង។

តារាស្រី​រូបនេះ ​ក៏​ចោទ​សួរ​ថា បើបងប្អូនជានាងព្រមទទួលយកសំណង​១ម៉ឺន​ដុល្លារនឹងទេ? កិត្តិយសអ្នកនាង​មិន​អាច​យក​លុយ​១​ម៉ឺន​ដុល្លារ​មកទិញបានទេ ឈឺចាប់ហួសថ្លែងអយុត្តិធម៌សម្រាប់រូបនាងណាស់។

ដេននី ក្វាន់ បន្ថែមថា ថ្វីត្បិតតែនាងទាមទារសំណងចំនួន១០ម៉ឺនដុល្លារក៏ពិតមែន តែមិនបានស្មើកិត្តិយសនិងសេចក្តីថ្លៃថ្លូររបស់នាងជាស្ត្រីឡើង។ ប៉ុន្តែអ្វីដែលនាងទាមទារពេលនេះគឺយុត្តិធម៌សម្រាប់ខ្លួនប៉ុណ្ណោះ។ ចំណែកសំណងជំងឺចិត្តដែលថាបាន ១ម៉ឺនដុល្លារនោះ គឺនាងមិនទាន់ទទួលបាន​សូម្បី១០០រៀល​លុយខ្មែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៣១ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៣៦ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៥៣ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម