Connect with us

ព័ត៌មានជាតិ

ចាត់​ឲ្យ​ក្រុមការងារ​បន្ត​បាញ់ថ្នាំ​សម្លាប់​មេរោគ ​ក្នុង​កន្លែង​ទទួល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​និង​កន្លែង​ធ្វើ​ច​ត្តា​ឡីស័ក​​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខណ្ឌដង្កោ បាន​ចាត់​ឲ្យ​ក្រុមការងារ​ជំនាញ​បន្ត​ធ្វើ​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​តាម​តំបន់​ធ្វើ​ច​ត្តា​ឡីស័ក និង​តំបន់​ឈរជើង ការពារ​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ រាល់ថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ល្ងាច​ម្សិល​មិ​ញ​ក្រុមការងារ​បាន​ចុះ​បាញ់សម្លាប់​មេរោគ​ក្នុង​បរិវេណ សាលាបឋមសិក្សា អ្នកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង ព្រែកកំពឹស ដែលជា​ទីតាំង​ទើប​បញ្ចប់​ដំណើរការ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​។

​មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​មុននេះ​ថា ទីតាំង​សាលាបឋមសិក្សា អ្នកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង ព្រែកកំពឹស ត្រូវ​បាន​ជ្រើសរើស​ធ្វើជា​កន្លែង​ទទួល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នូវ​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ទើបតែ​រួចរាល់​នេះ ដើម្បី​ធានា​សុវត្ថិភាព​ជូន​បុគ្គលិក​សិក្សា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស។ ប្រភព​បាន​បន្តថា ការបាញ់​សម្លាញ់​មេរោគ​នេះ​ក្នុង​គោលបំណង​ចូលរួម បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វីដ​-១៩ តាម​ការ​ណែនាំ​របស់ ក្រសួងសុខាភិបាល ជាពិសេស​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា “៣​ការពារ ៣​កុំ​” តែម្ដង​៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម