ព័ត៌មានជាតិ
តា យាយ ដែលរស់នៅដោយទូលនំលក់បានទទួលអំណោយពីលោកអភិបាលស្រុកទ្រាំង
ដោយមើលឃើញនូវភាពលំបាកវេទនា លោកតា លោកយាយដែល ប្រកបរបរវិចនំអន្សម ទូលលក់ ក្នុងភូមិដើម្បីចិញ្ចឹមជីវិតបានដឹងដំណឹងទៅដល់លោកឈួន ផាន់នី អភិបាលស្រុកទ្រាំង លោក បាន ដឹកនាំក្រុមការងារនាំយកអំណោយទៅផ្តល់ជូនតាយាយភ្លាមៗ។

លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំងបានឲ្យកម្ពុជាថ្មីដឹង នៅព្រឹកថ្ងៃទី ៣០ ខែឧសភានេះថា នៅ ពេលថ្មីៗនេះលោកបានទទួលដំណឹងពីជីវភាពខ្វះខាតរបស់តាយាយពីរនាក់ប្តីប្រពន្ធដែលលោកតា ឈ្មោះហម កបនិងលោកយាយឈ្មោះ ឯក ធួន រស់នៅក្នុងភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវដោយពួកគាត់ទាំងពីរប្រកបរបរវិចនំអន្សមទូលលក់ក្នុងភូមិ។
លោកឈួន ផាន់នី បានបញ្ជាក់ថាអំណោយសប្បុរសធម៌ខាងលើគឺបានមកពីលោកវេជ្ជបណ្ឌឹត សុខ ផេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកទ្រាំង និងលោកជំទាវ សុខ ពុទ្ធិវុធ ជាអនុប្រធាន។

អំណោយដែលយកទៅប្រគល់ជូនតាយាយរួម មានអង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១០ យួរម៉ាស់មួយប្រអប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ព្រមទាំងសម្ភារះផ្ទះបាយមួយចំនួនថែមទៀត។
បន្ទាប់ពីទទួលបានអំណោយមនុស្សធម៌ពីក្រុមការងារគណបក្សប្រជាជនកម្ពុជាតាមរយះលោកអភិបាលស្រុកទ្រាំងរួចមក តានិងយាយបានលើកដៃគោរពថ្លែងអំណរគុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកទ្រាំងពិសេសគឺលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង ដែលលោកតែងយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋដែលកំពុងខ្វះខាតជីវភាពក្នុងមូលដ្ឋានស្រុកទ្រាំងខេត្តតាកែវ។
តាយាយខាងលើមានជីវភាពខ្វះខាតខ្លាំងដែលកន្លងមកតាយយាយរស់ដោយសារកូនចៅដែលប្រកបការងារជាកម្មកររោងចក្រ។
លុះដល់អំឡុងពេលជំងឺកូវីដឆ្លងរាលដាលដល់សហគមន៍រោងចក្រត្រូវផ្អាកជាបណ្តោះអាសន្នដែលធ្វើឲ្យតាយាយបង្ខំចិត្តវិចនំអន្សមទូលលក់ក្នុងភូមិទាំងលោកទាំងមានជំងឺងងឹតភ្នែកហើយលោកតាទើបនិងវះកាត់ក្រពះនាពេលថ្មីៗនេះ។
សកម្មភាពមនុស្សធម៌របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកទ្រាំង ពិតជាក្រុមការងារដ៏ល្អដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ត្រូវដាច់ពោះស្លាប់ដោយអត់អាហារឡើយ៕ អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


